ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋ ដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
Wed,17 August 2022 (Time 07:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 385នាក់)

នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋ ដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចដឹកនាំប្រជុំរបស់ ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកលំនៅដ្ឋាន និងជាប្រធានក្រុមការងារ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាអគ្គនាយក ទីប្រឹក្សារបស់ក្រសួង និងគណៈអភិបាលខេត្ត អគ្គនាយករងអាជ្ញាធរជាតិអប្សរា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីមកពី ៥រាជធានី-ខេត្ត ,អាជ្ញាធរក្រុង ចៅសង្កាត់ ពាក់ព័ន្ធតំបន់អប្សរា និងមន្ត្រីបច្ចេកទេសសុរិយោដីមកពី ៥រាជធានី-ខេត្ត មន្ត្រីសាលាខេត្ត អាជ្ញាធរអប្សរាប្រមាណជា ១០០នាក់ចូលរួម។

បន្ទាប់ពីអង្គប្រជុំបានពិភាក្សា និងណែនាំដល់មន្ត្រីក្រុមការងារអនុវត្ត ចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋ ដែលបានសាងសង់ និងកាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គររួចមក អង្គប្រជុំសម្រេចដូចខាងក្រោម៖

-កម្លាំងជំនាញចុះទៅអនុវត្ត គឺធ្វើទៅតាមការកំណត់របស់គណៈកម្មការ ដែលបានធ្វើការណែនាំកន្លងមក ព្រមទាំងត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យចូលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានកាន់កាប់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែយល់ច្បាស់អំពីតម្លៃ នៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិមនុស្សជាតិ។

-ការងារក៏ត្រូវកំណត់ការប្រមូលទិន្នន័យ និងបច្ចេកទេសនៃការវាស់វែង ឱ្យបានច្បាស់លាស់អំពីនិយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងកន្លែងដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

-ចុះបញ្ជីក្បាលដីឱ្យបានច្បាស់លាស់ ដើមី្បធានាដល់ការកាន់កាប់គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្រាប់ទៅពេលអនាគត។

-ត្រូវមានកិច្ចរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុង សង្កាត់ និងមេភូមិ សំខាន់ការចូលរួមរបស់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យទាំងនោះ និងគោរពឱ្យបាននូវការចាត់តាំងតាមក្រុមនីមួយៗ ដោយពេលវេលាចុះអនុវត្តការងារនេះមានរយៈពេលតែ ១៥ថ្ងៃ ប៉ុណ្ណោះ ដែលចុះអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា នេះទៅ។

-ក្រុមការងារបច្ចេកទេសសុរិយោដី មកពីរាជធានីភ្នំពេញ , ខេត្តកំពង់ចាម , បាត់ដំបង , បន្ទាយមានជ័យ ,ខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយបានបែងចែកជា ៣២ក្រុម ដោយមានសមាសភាពចូលរួមពីមន្ត្រីពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ