ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
Mon,11 October 2021 (Time 08:21 PM)
ដោយ ៖ រដ្ឋបាលខេត្តព្រះសីហនុ (ចំនួនអ្នកអាន: 778នាក់)

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សូមជម្រាបជូនថា ប្អូនប្រុសខាងលើមានឈ្មោះ រឿន ហឿន អាយុ២៧ឆ្នាំ រស់នៅភូមិសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវពស់ចឹក និងមានជំងឺដុះដុំសាច់ក្នុងពោះ ត្រូវការវះកាត់បន្ទាន់ តែមិនមានថវិកាព្យាបាល បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់លោកអភិបាលស្រុកព្រៃនប់ ចាត់ក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែង និងសម្របសម្រួលដឹកប្អូនប្រុសមកធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត ស្ថានភាពជំងឺរបស់ ប្អូនប្រុស រឿន ហឿន របួសដែលត្រូវពស់ចឹកមានរយៈពេលជាង៤ខែមកហើយដោយក្រោយពីពស់ចឹកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកស្រែអំបិលជាង៣ខែ និងបន្តព្យាបាលជាមួយគ្រូខ្មែរ) ហើយស្ថានភាពមុខរបួសពេលនេះជិតជាសះស្បើយ ពុំមានបញ្ហាដោយសារមុខរបួសពស់ចឹកឡើយ ។ ដោយគាត់មានស្ថានភាពស្គមស្គាំង ក្រោយពីគ្រូពេទ្យពិនិត្យអេកូ ឃើញមានដុំក្នុងពោះ និង ពោះប៉ោងតឹង ដោយសារស្ថានភាពដុំពោះពុំល្អ ក្រុមគ្រូពេទ្យត្រៀមបញ្ជូនទៅព្យាបាល នៅរាជធានីភ្នំពេញបន្តទៀត ។
ក្នុងឱកាសនោះ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជូនចំពោះប្អូនប្រុស រឿន ហឿន សូមឱ្យបានឆាប់ជាសះស្បើយនាពេលខាងមុខ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមអភិបាលខេត្ត តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំ ទីណាមានកាលំបាក ទីនោះមានអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ខេត្ត ក៏ដូចសាខាកាកបាទក្រហមនៅចាំជួយបងប្អូនជានិច្ច។
អំណោយឧបត្ថមរបស់ឯកឧត្តមអភិបាលខេត្ត ជូនប្អូនប្រុស រឿន ហឿន មានដូចជា ផ្លែឈើមួយកន្ត្រក ទឹកដោះគោឆៅ ០២ឡូ និងថវិកា១លានរៀល ដើម្បីសម្រួលដល់ការចំណាយផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ