ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនចំនួន១៥៦៥នាក់ គ្រូពេទ្យចំនួន៥៥០នាក់ និងសិល្បករ សិល្បការិនីចំនួន២៧នាក់ ប្រារព្ធនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង
Tue,17 May 2022 (Time 08:33 AM)
ដោយ ៖ (ចំនួនអ្នកអាន: 264នាក់)

នារសៀលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនចំនួន១៥៦៥នាក់ គ្រូពេទ្យចំនួន៥៥០នាក់ និងសិល្បករ សិល្បការិនីចំនួន២៧នាក់ ប្រារព្ធនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍សំណេះសំណាលដោយបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាយើង និយាយជារួម ហើយដោយឡែក នៅខេត្តបាត់ដំបង មកដល់ពេលនេះយើងមានសុខសន្តិភាពពេញទី គ្មានជម្លោះប្រដាប់អាវុធ គ្មានកម្លាំងឧទាមក្រៅច្បាប់ ដើម្បីប្រឆាំងនិងរដ្ឋាភិបាលនោះទេ។ រាជរដ្ឋាភិបាលបានគ្រប់គ្រងទឹកដី នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ហើយនេះជាមោទកភាពណាស់របស់យើងទាំងអស់គ្នា បើប្រៀបធៀបនិងប្រវត្តិសាស្ត្រនៃកម្ពុជា ក្នុងចន្លោះពីក្រោយអាណានិគមនិយមបារាំងដែលត្រួតត្រាកម្ពុជារហូតមកទល់ពេលនេះ។ ស្ថិរភាពនយោបាយនាពេលបច្ចុប្បន្នគឺ តាមរយៈការដែលកម្ពុជាបានអនុវត្តនូវរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញនោះ បានដាក់បញ្ចូលនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយបានប្រកាន់យកនូវរបបនយោបាយសម្រាប់កម្ពុជា គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស។ ឥស្សរជន ឬក៏ប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់មជ្ឈដ្ឋាន មានសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយ តាមរយៈការបង្កើតគណបក្សនយោបាយ ដើម្បីប្រគួតប្រជែងក្នុងពេលបោះឆ្នោត ដណ្តើមអំណាចគ្រប់គ្រងទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ នេះគឺជាកត្តាសំខាន់ដែលនាំអោយយើងមានស្ថិរភាព ហើយក៏នាំអោយយើងមានសន្តិសុខ សន្តិភាព ដូច្នេះយើងអាចចាត់ទុកថារបបនយោបាយ ដែលយើងបានជ្រើសរើសប្រកាន់យកសព្វថ្ងៃនេះ។ ជាងនេះនោះទេ ដោយសារនៅក្នុងប្រវត្តិសាស្ត្រយើង ក្នុងរយៈពេលបើយើងគិតពីឆ្នាំ១៩៥៣ មកទល់ឆ្នាំ២០២២នេះមានប្រមាណជិត៧០ឆ្នាំ របបនយោបាយយើងបានឆ្លងកាត់ច្រើនណាស់ ប៉ុន្តែកម្ពុជាយើងមិនបានសុខទេ មិនមានសន្តិភាពេញលេញទេ ហើយបើមិនបានសុខ មិនមានសន្តិភាពទេ យើងពិតជាគ្មានឱកាស ដើម្បីនិងកសាងជីវភាពរស់នៅរបស់យើងទេ អភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទេ អញ្ចឹងហើយកត្តាគន្លឹះដើម្បីយើងមានការអភិវឌ្ឍន៍ នោះកត្តាសន្តិភាព ស្ថិរភាពនយោបាយ គឺជាកត្តាកំណត។ ទន្ទឹមនេះ សព្វថ្ងៃយើងដឹងទាំងអស់គ្នាថា ព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានការប្រែប្រួល រីកចម្រើន ដែលស្ថិតក្នុងប្រទេសមានចំណូលមធ្យមកម្រិតទាប នេះជាមោទកភាពរបស់យើងពីព្រោះថា ប្រសិនជាយើងគ្មានសន្តិភាពទេនោះមិនមានការអភិវឌ្ឍន៍បានឡើយ។
សម្តេច បានបញ្ជាក់ថាការរីចម្រើនទាំងអស់នេះគឺបានបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនោះក៏បានមកពីឯកឧត្តម អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគ្រប់ថ្នាក់គ្រប់ផ្នែកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះមានទាំងខេត្តបាត់ដំបងរបស់យើងដែរ។
ឆ្លៀតក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍រំលឹក និងសំណូមពរ ដល់ឯកឧត្តម អស់លោក លោកស្រី លោកឧកញ៉ា និងអង្គពិធីទាំងមូលឱ្យយកចិត្តទុកដាក់រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារនូវសន្តិភាពឱ្យបានដាច់ខាត បើទោះបីជាត្រូវលះបង់ដោយតម្លៃ ណាក៏ដោយ ពីព្រោះថា យើងបានឆ្លងកាត់ការលំបាក និងពុះពារឧបសគ្គច្រើនណាស់ ទំរាំតែទទួលបានសន្តិភាពដូចសព្វថ្ងៃ។ ក្នុងន័យនេះ សម្តេចស្នើថា រដ្ឋបាលគ្រប់ថ្នាក់ ក៏ដូចជាមន្ត្រីរាជការរបស់យើងគ្រប់ផ្នែកគ្រប់ថ្នាក់ គណៈបញ្ជាក់ឯកភាពគ្រប់ថ្នាក់ ពិសេសកម្លាំងប្រដាប់អាវុធ ប្រជាការពារ ខិតខំប្រឹងប្រែងដើម្បីការពារការិយាល័យបោះឆ្នោត ចាត់ចែងការបោះឆ្នោតអោយបានល្អប្រសើរ។ ជាមួយគ្នានេះសម្តេចក៏បានអំពាវនាវដល់អស់លោក លោកស្រីទាំងអស់ ក៏ដូចជាតាមរយៈអស់លោក លោកស្រី អំពាវនាវដល់បងប្អូនសាច់ញាតិរបស់អស់លោក លោកស្រី ក្រុមគ្រួសារត្រៀមខ្លួនដើម្បីចូលរួមទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍បន្តថា បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ២០២២នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានតួនាទី ជំរុញនិងគាំពារអភិបាលសម្រាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ សង្កាត់ របស់ខ្លួនបម្រើផលប្រយោជន៍រួម របស់ប្រជាជន៕
ដោយ៖ នាយកដ្ឋានព័ត៌មានវទ្យា

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ