ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
សាខាកាកបាទក្រហមកម្ពុជា ​ខេត្តស្ទឹងត្រែង ដឹកនាំសមាជិក​ ចែកសម្ភារសម្រាប់យុទ្ធ​នាការផ្សព្វ​ផ្សាយ បង្ការ និង​ទប់​ស្កាត់​ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19)
Thu,02 April 2020 (Time 04:40 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 599នាក់)

ខេត្តស្ទឹងត្រែង៖ឯកឧត្ដម ម៉ុម ​សារឿន អភិបាល នៃគណៈអភិបាលខេត្ត​ស្ទឹងត្រែង​ ប្រធានគណៈ​កម្មាធិការ​សាខាកាក​បាទក្រហមកម្ពុជាខេត្ត និងជាប្រធានគ​ណៈកម្មការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩(COVID-19)​ខេត្តស្ទឹងត្រែង​ កាលពី​រសៀល ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០ បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីចែក​សម្ភារៈ​សម្រាប់​យុទ្ធនាកា​រផ្សព្វផ្សាយ បង្ការ និងទប់ស្កា​ត់ប្រយុទ្ធជំងឺកូវីដ-១៩(COVID-19)។

ពិធីនេះប្រព្រឹត្ត​ទៅនៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួម​ពីសំណាក់ អ​នុ​ប្រធានកិត្តិយស លោក លោកស្រី សមាជិក សមាជិកាសាខា ​លោក នាយកប្រតិបត្តិសាខា និង​មន្រ្តី​មន្ទីរសុ​ខាភិបាលខេត្តជាច្រើនរូបផងដែរ។​
នាឱកាសនោះឯកឧត្តមប្រធាន បានមានប្រសាសន៍ កោតសរសើរបំ​ផុតចំពោះក្រុម​គ្រូពេទ្យទាំ​ងអ​ស់ ដែលជាអ្នកប្រយុ​ទ្ធជួរមុខ ដែលខិតខំ​ទាំងកម្លាំងកាយចិត្តទប់ស្កាត់ និងត្រៀមបង្ការចំ​ពោះជំងឺ​ឆ្លងដ៏ កាចសា​ហាវ នេះ។ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានសំណូមពរ​ដល់ក្រុមគ្រូពេទ្យ​ទាំង​អស់​សហការ ជាមួយអាជ្ញា​ធរភូមិ ឃុំ ចុះអប់រំ ណែនាំនូវវិធានកា​រអំពីការកាត់​បន្ថយហានិ​ភ័យពីការ​ឆ្លងជំងឺកូវីដ-១៩ ទៅដល់​លោកតា លោកយាយ និងប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស សូមមានការប្រុងប្រយ័ត្ន និងអនុវត្តតាមកា​រណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា សម្ភារៈដែល​ប្រគល់ជូននាពេលនោះជាអំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់​ជូន​តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖ជូនក្រុម​គ្រូពេទ្យប្រ​ចាំការ​ផ្ទះ​ស្នាក់​ដោយ​ឡែកនូវ​អាល់កុលចំនួន៤០លីត្រ សាប៊ូ Protex ១០០ដុំ,ជូនក្រុមអប់រំ និងផ្សព្វផ្សាយ​របស់មន្ទីរសុខា​ភិបាលខេត្តនូវ​អាល់​កុលចំនួន២០លីត្រ សាប៊ូ Protex ១០០ដុំ, ជូនមណ្ឌលសុខភាពទាំង១៤នូវ ឧប​ក​រណ៍​បំពងសំឡេង១៤គ្រឿង ម៉ាស៊ីនបាញ់កំដៅ​ចំនួន១៥គ្រឿង ជូនដល់ក្រុម​មន្រ្តីឆ្លើយ​តបបន្ទាន់​រប​ស់មន្ទីរសុខាភិ​បាលខេត្ត ព្រមទាំងម៉ាស៊ីនបាញ់ថ្នាំ​សម្លាប់មេរោគចំនួន៦គ្រឿង​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ