ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តម ប៉ែន កុសល្យ ចុះសួរសុខទុក្ខ និងផ្ដល់ការឧបត្ថម្ភគាំទ្រ ដល់មន្ត្រីជួរមុខសុខាភិបាល ក្រុម​ការងា​រចត្តាឡីស័ក ដែលបំពេញការងារ​នៅច្រកទ្វារព្រំដែន អន្តរជាតិអូស្មាច់
Tue,31 March 2020 (Time 03:15 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 418នាក់)

ខេត្តឧត្តរមានជ័យ៖នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈ​អភិ​បាលខេត្តឧត្តរមានជ័យ បានដឹក​នាំមន្ត្រីក្រោមឱវាទជុំវិញខេត្ត ចុះសាកសួរសុខទុក្ខ និងផ្ដល់​ការឧបត្ថម្ភគាំទ្រដ​ល់មន្ត្រីជួរមុ​ខសុខាភិបាល ក្រុមការងារចត្តាឡីស័ក ដែលកំពុង​បំពេញបេស​កកម្ម​ការងារ នៅច្រកទ្វារព្រំដែនអន្តរជា​តិអូស្មាច់។

ក្នុងឱកាសនោះ​ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានកោត​សសើរ​ដល់ក្រុមកា​រងារ ដែលបម្រើកា​រនៅ​ច្រកទ្វារ​ព្រំដែនអន្តរជាតិអូស្មាច់ ដែលបាន​សហការគ្នា​យ៉ាងល្អប្រសើរ នៅក្នុងការចាត់​វិធានការត្រួត​ពិនិត្យយ៉ាងម៉ត់ចត់​ចំពោះពលករ ពលការិនី ក្នុងដំ​ណើរ​ត្រឡប់មកស្រុកកំណើត ខណៈពេលដែលអាជ្ញាធរថៃ​ និងកម្ពុជា កំពុងតែចាត់វិធាន​ការបង្កា​រការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងដំណើរចុះសាកសួរសុខទុក្ខ និងត្រួតពិនិត្យ ទៅលើដំណើរការបំពេញ​កិច្ចការងាររបស់​ក្រុមការ​ងារ​នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរ​ស្មាច់ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា ដល់ក្រុមកា​រងារចត្តាឡីស័ក ចំនួន២លានរៀល,ម៉ាស់ចំនួន២ពាន់ម៉ាស់,ក្រមា និងទឹកបរិសុទ្ធមួយចំនួន​។ កាយវិ​ការនេះ គឺជាកា​របង្ហាញឱ្យឃើញពីការ​គិតគូរយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះម​ន្ត្រីរាជការក្រោមឱវាទ ក៏ដូច​ជាប្រជាព​លរដ្ឋ ទាំងមុននិងកំឡុងពេល នៃយុទ្ធនា​ការរួមគ្នាបង្ការ​ការឆ្លងរីករាលដា​លនៃជំងឺឆ្លងជាសកលមួយនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ