ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឃាត់ខ្លួន​ជនសង្ស័យ​១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
Fri,21 February 2020 (Time 02:34 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 67នាក់)

ខេត្តបាត់ដំបង​៖ដោយអនុវត្តតាមការណែ​នាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងលោកឧត្តម​សេនីយ៍ត្រី កុយ ហៀង ស្នងការ​រងផែន​ការងារ​ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន កាលពីថ្ងៃ២០ ខែកុម្ភ: ឆ្នាំ២០២០ លោកវរ​សេនីយ៍ឯក ផង់ សុភាព អធិការនគរបា​លស្រុកថ្មគោល ដឹកនាំបង្រ្កាប​ករណីគ្រឿងញៀនខុស​ច្បាប់​ក្នុងមូលដ្ឋាន​ភូមិគោ​កឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានចំនួន០២ករណី ដោ​យ​ធ្វើការឃាត់ខ្លួន​ជនសង័្សយចំនួន០១នាក់
១-ឈ្មោះ វង្ស បេឡា ភេទប្រុសអាយុ៣៧ឆ្នាំភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបា​ត់​ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំគ្រាប់មានរាងមូល​សំប៉ែតពណ៌ផ្កាឈូមានអក្សរ(WY)នៅចំហៀង ចំនួន០៨​គ្រាប់សង័្សយជា​គ្រឿង​ញៀនប្រភេទមេតំហ្វេតាម៉ីនយ៉ាម៉ា ។
-ម្សៅក្រាម​ពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចសង័្ស​យជាគ្រឿងញៀនប្រភេទមេតំហ្វេតាម៉ីនម៉ាទឹក​កកICE ​ចំនួន០១ថង់តូច។
សមត្ថកិច្ចបញ្ជាក់ថា ការចុះបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាល​បានធ្វើការ​ស្រាវជ្រាវជា​បន្ទាន់រហូតឈានទៅរកបក្ស​ពួកផ្សេងទៀតប៉ុន្តែ មុខសញ្ញាបា​នគេចខ្លួនបាត់​ដោយ​បន្សល់ទុក​វត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុ​ងថង់ប្លាស្ទិកចំ​នួន​០៧ថង់ធំចំនួន០៥ថ​ង់តូចចំនួន០២ថង់​មានទម្ងន់​សរុប​២៧៧,៨៧ក្រាមដែលសង្ស័យជាសារធាតុ​ញៀនប្រភេទមេតំហ្វេតាម៉ីនម៉ាទឹកកកICE ។
-ថ្នាំគ្រាប់មានរាងមូលសំប៉ែតពណ៌ផ្កាឈូក​មានអក្សបរទេស(WY)នៅចំហៀងចំនួន១៤២​គ្រាប់​សង្ស័យ ជាគ្រឿងញៀនប្រភេទមេតាំហ្វេតាម៉ីន​យ៉ាម៉ា។
-ម៉ូតូម៉ា​កហុងដាឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០១​៣​ពាក់ផ្លាកលេខបាត់ដំ​ បង១F ១៨៣៥​ចំនួ​ន​០១​គ្រឿង
-កាំបិតចំនួន០១
-ជញ្ជីងថ្លឹង​ថ្នាំញៀនចំនួ​ន០១។
បច្ចុប្បន្ន​ជនសង្ស័យរួមជាមួយវត្ថុតាង​នគរបាលស្រុក បញ្ជូនមកការិយាល័យជំនាញ ដើម្បីធ្វើ​ការ​ស្រា​វ​ជ្រាវបន្ត ក្នុងករណីការធ្វើកោស​ល្យវិច័យលើ​ភស្តុតាងទាំងនោះថា ពិតជាគ្រឿងញៀនខុស​ច្បាប់មែននោះ សមត្ថកិច្ចនគ​របាលនឹង រៀបចំ​សំ​ណុំរឿងជនស័ង្សយ​និងវត្ថុតាងទៅសាលាដំ បូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ