ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
បុរសម្នាក់​បានស្លាប់​ភ្លាមៗ ដោយ​សារបើ​កម៉ូតូ​ខ្វះកា​រប្រុងប្រយ័ត្ន បុកគូទរថយន្ត​ស៊ីទែន​ដឹកទឹក​ឈប់​ស្ងៀម មិនដាក់​ផ្លាកសញ្ញា
Thu,20 February 2020 (Time 08:57 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 79នាក់)

ខេត្តកំព​ង់ស្ពឺ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាច​រណ៍ដ៏រន្ធត់មួយបា​នកើតឡើង ដោយបុរសម្នាក់បាន​បើកម៉ូតូ​ខ្វះកា​រប្រុងប្រយ័ត្ន ទៅបុកគូទរថយន្តស៊ីទែនដឹ​កទឹក១គ្រឿង​ឈប់ស្ងៀមលើចញ្ចើមផ្លូវ មិនដា​ក់ផ្លាកសញ្ញា ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូ​ម៉ែត្រ​លេខខាងលើត្រង់​ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ​ម៉ូតូ១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1I. 9360 បើកបរដោយឈ្មោះ ភឿក រិតដេត ភេទប្រុស អាយុ៣0 ឆ្នាំ(ស្លាប់) រស់នៅភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ធ្វើដំណើ​រទិសដៅពីត្បូង​ទៅជើង លុះទៅដល់ចំ​ណុចកើតហេតុខាងលើ​ បានបើកទៅបុកគូទរ​ថយន្ត១គ្រឿង ម៉ាកKIA ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ 3D. 9142 (ប្រភេទស៊ីទែនដឹកទឹក) អ្នកបើកបរមិនស្គាល់ឈ្មោះ ដែល​កំពុងឈប់​ចតនៅលើផ្លូវក្នុងទិសដៅស្របទិសគ្នា បណ្តាលឱ្យអ្នក​បើកបរម៉ូតូស្លាប់នៅនឹង​កន្លែង​កើត​ហេតុ​។
ក្រោយពេលកើតហេតុភ្លាមម្ចាស់រថយន្តបានរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ។វត្ថុតាងមធ្យោបាយទាំអពីសមត្ថកិច្ចបានយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃ អធិការដ្ឋាន​នគរបាលស្រុកឧដុង្គ រងចាំដោះស្រាយតាមផ្លូវច្បាប់ជាក្រោយ។ដោយឡែង​សពប្រគល់ជូន​ក្រុម​គ្រួសារ ដើម្បីយកទៅធ្វើបុ​ណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ