ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ប្រធាន​មន្ទីរព័ត៌មានខេត្តប៉ៃលិន ជំរុញឱ្យអ្នក​សារព័ត៌មាន ត្រូវខិតខំពង្រឹងសមត្ថភាព និងជំនាញឱ្យ​បានច្បាស់​លាស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ
Wed,19 February 2020 (Time 04:25 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 79នាក់)

ខេត្តប៉ៃលិន៖លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ជំរុញឱ្យអ្នកសារព័ត៌មាន​ត្រូវខិតខំ​ពង្រឹង​សមត្ថភាព និងជំនាញឱ្យបានច្បាស់លាស់ ហើយត្រូវខិតខំកសាងស្នាដៃផលិតព័ត៌មានល្អៗ ព័ត៌មានមានប្រយោជ​ន៍ដល់សង្គម ព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លែង តាមរយៈប្រ​ព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។

លោកប្រធានមន្ទីរព័ត៌មាន បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបើក​វគ្គបណ្តុះ​បណ្តាល ជំនាញសារព័ត៌មាន ដែលរៀបចំឡើងដោ​យមន្ទីរ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលមានស​មាសភាពចូលរួមពីមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ប្រមាណជិត៤០នាក់។

លោក យូ ពៅ បានមានប្រសាសន៍បន្តថា៖ធ្វើជាអ្នកសារព័ត៌មាន ត្រូវទាមទារឲ្យមានការខិតខំ​ស្វិតស្វាញ ក្លាហាន រិះរកចំ​ណុច សត្យានុមត័ច្បាស់លាស់ ត្រឹមត្រូវប្រាកដប្រជា ថ្លឹងថ្លែង មិន​លំអៀង មុននឹងសំរេចយកទៅផ្សព្វផ្សាយ ដូច្នេះ វគ្គបណ្តុះបណ្តាលជំនាញ សម្រាប់ អ្នកសារ​ព័ត៌មាន​អាជីព នាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងន័យចែករំលែកនូវពុទ្ធិ ដើម្បីពង្រឹង និងពង្រី​កកម្រិតសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់អ្នកយកព័ត៌មាន ប៉ុណ្ណោះទេ ប៉ុន្តែវាបានឲ្យយើងទ​ទួលបាននូវអ្វីដែលថ្មី ប្លែក លឿន ទុកចិត្តបា​នទៀតផង។

លោកប្រធានមន្ទីរ​ក៏បានមានប្រសាសន៍បញ្ជាក់ថា៖ជួនកាលមានព័ត៌មានមួយចំនួន មិនមែនយើង​សុទ្ធតែអាចស​រសេរត្រង់ៗ ឬតាមរឿងរ៉ា​វដែ​លកើតឡើងភ្លាមៗ នោះបានទេ ដោយទាមទា​រឱ្យយើង​តាមដានស្រាវជ្រាវរកប្រភព ឬអង្គហេតុ ដែលនៅពីក្រោយរឿងនោះឲ្យលំអិត ច្បាស់លាស់​ប្រាក​ដប្រជា និងគ្រប់ជ្រុងជ្រោយជាមុនសិន ទើបពេលផ្សាយ​ទៅមិនមានកំហុសឆ្គង ហើយស្របតាម​វិជ្ជាជីវៈ​ថែមទៀតផង។

នៅក្នុងឱកាសនោះ​ផងដែរ លោក យូ ពៅ ក៍បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំក្រេបយ​កចំណេះជំនាញ ពីគ្រូឧទ្ទេសនាម ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជា អ្នកព័ត៌មានអាជីព ប្រកបដោយ​វិជ្ជាជីវៈ ក្នុងន័យចូលរួម​លើកស្ទួយវិស័យសារព័ត៌មានយើងឲ្យមានតម្លៃ ពិសេសបង្កើនគុណភា​ពព័ត៌មាន គុណភាព​អ្នកសារព័ត៌មាន ឈរលើគោលការណ៍សន្តិភាព និងវិជ្ជាជីវៈយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា៖ដោយអង្គភាពមានតម្រូវការផ្នែកធនធានមនុស្ស ទាំងបច្ចប្បន្ន និងទៅអនាគត លោក យូ ពៅ ប្រធាន​មន្ទីរព័ត៌មានខេត្តប៉ៃលិន ក៏បានផ្តួចផ្តើមគំនិត បើកវគ្គបណ្តុះបណ្តាលជំនាញ និងបច្ចេក​ទេស លើវិស័យព័ត៌មាន រយៈពេល៣ខែ ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តទាំងអស់ ទាំងម​ន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីពង្រឹងសមត្ថភាព និងជំនាញបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ