ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
Tue,18 February 2020 (Time 09:39 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 31នាក់)

ខេត្តបាត់ដំបង៖ដោយ​អនុវត្តតាម​ការណែនាំរបស់លោកឧត្តម​សេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងលោក​ឧត្តមសេ​នីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរ​ងផែន​ការងារប្រឆាំ​ង​ គ្រឿងញៀន​ នៃស្នងការដ្ឋាន​ កាពីថ្ងៃ​១៧​ ខែ​កុម្ភ: ឆ្នាំ២០២០ លោក​វរសេនី​យ៍ឯក​ សន​ និល​​ អធិការ​នគរបាលស្រុករតនមណ្ឌល​ ចុះបង្រ្កាប​ករណីគ្រឿងញៀនខុស​ច្បាប់ក្នុងមូល​ដ្ឋាន​ស្ថិតនៅក្នុងភូមិបឹងអំពិល​ ឃុំស្តៅ​ ស្រុករត​នមណ្ឌល​ ខេត្តបាត់​ដំបង​ ដោ​យ​ឃាត់ខ្លួនជនសង័្សយ​បានចំនួន​០២នាក់
១-ឈ្មោះ​ ភិន​ សុផល​ ហៅ​ ម៉ៅភេទប្រុស​ អា​យុ​២៩ឆ្នាំ​ រស់នៅភូមិបឹអំពិល​ ឃុំស្តៅ​ ស្រុករតនម​ណ្ឌល​ខេត្តបាត់ដំបង។​
២-ឈ្មោះ​ វ៉ាត​ វី​ ហៅ​ញ៉ាញ់​ ភេទ​ប្រុស​ អាយុ១៧​ ឆ្នាំរស់នៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល​ខេត្តបាត់ដំបង។​

វត្ថុតាងដកហូតបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន០២ កូនថង់ទម្ងន់៤,០១ក្រាម
-អាវុធកែច្នៃ​ចំនួន០១ដើម(អាវុធខ្យល់)
-ទូរស័ព្ទដៃចំ​នួន០១គ្រឿង (ចាស់)
-កាំបិត​ចំនួន០៥ដើម
-ថង់សម្រាប់ច្រក​ចែករំលែកគ្រឿងញៀន​និងសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។

ក្រោយពីបង្ក្រាបជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានការិ​យាល័យជំនាញ​រៀបចំកសាង​សំណុំ​រឿងបញ្ជូនទៅ​សាលា​ដំ​បូងខេត្តបាត់ដំបង ដើម្បីចាត់​ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ