ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ពលរដ្ឋប្រ​ទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់​នៅក្នុងស្រែ ក្បែរព្រៃមួយ​កន្លែង ខណ្ឌ​ដង្កោ
Tue,18 February 2020 (Time 04:47 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 45នាក់)

រាជធានីភ្នំពេញ៖សពស្ត្រីម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេងស្លាប់នៅក្នុងស្រែ ក្បែរព្រៃមួយកន្លែង ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០។
សពរងគ្រោះមានឈ្មោះ ឈន់ ឌី ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិជាខ្លាង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានកូនប្រុសអាយុ៥ឆ្នាំម្នាក់។

បើតាមការបញ្ជាក់ពីប្តីរបស់ជនរងគ្រោះឈ្មោះ អន ថុន ភេទប្រុស អាយុ៤១ឆ្នាំ មានទី​លំនៅ​ជាមួយ​គ្នា បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួន(សព) ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ និងមានជំងឺសរសៃ​ប្រសាទ​ប្រចាំ​កាយ កន្លងមកខាងក្រុមគ្រួសារក៏ធ្លាប់ធ្វើការឃុំខ្លួនទុកក្នុងផ្ទះ ដោយមិនឲ្យដើរទៅណាឡើយ ព្រោះ​ខ្លាចបាត់ពីផ្ទះ លុះក្រោយមកក៏មានកម្មវិធី​បុណ្យនៅជិតផ្ទះ ទើបអ្នកផ្ទះ​អនុញ្ញាតឲ្យជនរ​ងគ្រោះ ទៅចូលរួមកម្មវិធីបុណ្យស្រាប់តែគាត់បានលួចជិះឡាន​មកភ្នំពេញបាត់។

ប្រភពដដែលបន្តថា ពេលនោះគាត់ជាប្ដី និងក្រុមគ្រួសារព្យាយាមដើរស្វែងរក តែមិនឃើញអស់​រយៈ​ពេលជាច្រើន​ខែទៅហើយ ទើបនៅថ្ងៃកើ​តហេតុនេះក៏ទទួលដំណឹងថា ប្រពន្ធគាត់បាន​ស្លាប់បាត់​ទៅហើយ។
តាមប្រភពសពអាចស្លាប់​ដោយសារ ការអត់អា​ហាររយ:ពេលយូរ មានជំងឺសរសៃប្រាសាទ មិនជាប់​ពាក់ព័ន្ធករណីឃាតកម្មឡើយ។ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម​ប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ