ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
សម្តេចអគ្គម​ហាពញាចក្រី ហេង សំរិន លើកទឹកចិត្តដល់គ្រប់វត្តអារាម ដាំដុះដើមឈើ​ដើម្បីបរិស្ថាន​ស្អាត
Thu,23 January 2020 (Time 03:01 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 101នាក់)

ខេត្តត្បូងឃ្មុំ៖​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានលើកទឹកចិត្ត ដល់គ្រប់វត្ត​អារាមធ្វើការដាំដុះរុក្ខជាតិ ដើម្បីបរិស្ថានស្អាត បរិស្ថានល្អនាំមកនូវសុខភាពល្អ និងរុក្ខជាតិមា​នអត្ថ​ប្រយោជន៍ច្រើនយ៉ាង។សម្ដេចមាន​ប្រសា​សន៍បែបនេះ ក្នុងឱកាសដែលសម្តេច​អញ្ជើញ​ជាអធិប​តីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្ថិត​នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ដោយមាន​ការ​អញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ជាច្រើនស្ថាប័ន កងកម្លាំងប្រដាប់អាវុធ​ទាំង​បីប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៣ពាន់នាក់ផងដែរ។ 

នៅក្នុងពិធីនោះ​ដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងពីគុណ​តម្លៃសន្តិភាព​ដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះដែរ។សម្តេចបានគូសបញ្ជាក់ថា នៅពេលប្រទេស​ជាតិ​មានសុខសន្តិភាពដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗបានទាំងអស់ ក្នុងនោះគឺ​លទ្ធភាព​កសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឱ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។សន្តិភា​ព គឺធាតុស្នូលដ៏សំខាន់ដែលអាច​ឱ្យកម្ពុជាធ្វើការអភិវឌ្ឍន៍ឆ្ពោះ​ទៅរកអនាគតដ៏ត្រចះ​ត្រ​ចង់​មួយ ប្រកបដោយសុទិដ្ឋិនិយម ។ 

សម្តេចបា​នលើកឡើងថា “អនាគតរបស់កម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែង និងការចូលរួមយ៉ាងស​ស្រាក់​សស្រាំរបស់​យើងទាំងអស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិភាព​មូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំជាប្រចាំដល់អ្នកនៅជុំវិញខ្លួនឲ្យយល់ពីគុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ ក្នុងការថែរក្សាសន្តិភាពឲ្យបានជានិច្ចនិរន្តន៍”។ 

ជាមួយគ្នានោះ​ដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណជា្រលជ្រៅ ចំពោះ​ប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តវត្តក្បាលដំរី ដែលបានរួម​គ្នាកសាងសមទ្ធិផលជាច្រើន​ក្នុងវត្តជាការ​លើ​កកម្ពស់វិស័យព្រះពុទ្ធសាសនា។ក្នុងន័យនេះ វត្តអារាមគឺជាមូលដ្ឋានចំបង ក្នុងការបញ្ជ្រៀប ផ្សព្វ​ផ្សាយ​ព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកាយ វាចាចិត្ត ដ៏ប្រ​ពៃសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខុដុម ក្នុងគ្រួសារ និងសង្គមជាតិ។

ទន្ទឹមនោះដែរសម្តេ​ច បានអំពាវនាវដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ចូលរួមដាំដុះរុក្ខជាតិឱស​ថតាម​វត្តអារាមនានា ដើម្បីប្រែក្លាយបរិវេនវត្តអារាម ពោរពេញដោយឱសថរុក្ខាធម្មជាតិ រំលេចភាពបៃ​តងជាទីគយគន់ស្រស់ស្រាយ សម្រាប់រក្សាទុកជាធម្មទានជូនពុទ្ធបរិស័ទជិតឆ្ងាយទស្សនាលំហែរ ជាទីទាក់ទាញអ្នកទេសចរណ៍ផង។ចូលរួមសកម្មក្នុងការផ្សព្វផ្សាយ សីលធម៌រស់នៅ និងតម្លៃគុណ​ធម៌សង្គមឱ្យបានទូលំទូលាយ និងបានជំរុញ ដល់សហគមនីមួយៗ បង្កើតស្មារតីស្រឡាញ់​បរិស្ថាន​ធម្មជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ