ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ព្រោះតែ​ភ្លើងប្រចណ្ឌ ​ឈ្លោះប្រកែកគ្នា យកកន្សែងរឹតកសម្លាប់ប្ដី ​ត្រូវសមត្ថកិច្ចឃាត់ខ្លួន
Wed,22 January 2020 (Time 03:09 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 51នាក់)

រាជធានីភ្នំពេញ៖កំពុងឃើញប្តីសាសងស្នេហាជាមួយ​ស្រីផ្សេងទៀត នៅលើគ្រែខាង​មុខផ្ទះ គាប់ជួន​ទើបមកពីលក់ហត់ផង​ ទប់កំហឹងមិនបានក៏ឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃក​ រហូតឈានដល់ការ​ប្រតាយ​ប្រតប់​គ្នា ក្រោយមកបុរសជាប្ដីបាន​បបួលប្រពន្ធទៅសាលាសង្កាត់ ដើម្បីផ្ដិត​មេដៃលែងលះ​គ្នាទាំងកំរោល។លឺបែបនេះ​ស្ត្រីជា​ប្រពន្ធទ្រាំ​ពុំបាន ក៏ស្ទុះទៅប្រតាយប្រតប់គ្នា ជាមួយបុរស​ជាប្ដី​យ៉ាង​ស្អិត និងទាំងដៃកាន់​កន្សែងយកមករិតកមិនលែង រហូតស្លាប់បាត់បង់ជីវិតតេម្តង។

ករណីនេះបានកើតឡើងកាលពី​រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្ទះគ្មាន​លេខមួយ​កន្លែង តាមបណ្ដោយផ្លូវជាតិ​លេខ៥ ក្នុងក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។
សមត្ថកិច្ចបាន​ឲ្យដឹងថា ស្ដ្រីជាជនសង្ស័យមាន​ឈ្មោះ សុខ សុវណ្ណារ៉ា ហៅស្រីតូច អាយុ៥៨ឆ្នាំ មុខ​របរលក់ដូរ (នំបញ្ចុក)។ចំណែកជនរងគ្រោះជាប្ដីមានឈ្មោះ ស្បោង គីម អាយុ៥៩ឆ្នាំ បម្រើការ​ងារ​នៅក្រុមហ៊ុនឯកជន (បាញ់ថ្នាំសត្វល្អិត)។

ក្រោយពីបង្កហេតុកម្លាំងសមត្ថកិច្ចបាន​ចាប់ឃាត់ខ្លួនជនសង្ស័យយក​ទៅសាកសួរ នៅអធិការ​ដ្ឋាននគរ​បាលខណ្ឌឫស្សី​កែវភ្លាមៗ​ផងដែរ។
បើតាមមន្ដ្រីនគរបាលមូលដ្ឋាន បានអះអាងថា ពីរនាក់ប្ដីប្រពន្ធខាងលើ កន្លងមក​ឧស្សាហ៍ឈ្លោះ​ប្រកែកគ្នាស្ទើរ​រាល់ថ្ងៃ ប៉ុន្តែមិនដ​ល់ថ្នាក់វា​យតប់គ្នានោះទេ​។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុខ្លួន បានទៅរែ​ក​នំបញ្ចុក​លក់ដូ​ចសព្វដង ប៉ុន្តែពេល​ត្រឡប់មកផ្ទះវិញទាំងហត់នឿយ បែរជាឃើ​ញប្ដី៣​ថ្ងៃហើយ​មិនហូបបាយ គឺហូបតែស្រា និងកំពុងសាសងស្នេហា​ជាមួយស្រីផ្សេងទៀត នៅលើគ្រែខាង​មុខផ្ទះ​ធ្វើឲ្យ​ទប់កំហឹងមិ​នបាន ក៏ឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃក ក៏ស្រាប់តែបុរ​សជាប្ដីប​បួល​ប្រពន្ធ​ទៅសាលាសង្កាត់ ដើម្បីផ្ដិតមេដៃលែងលះគ្នាទាំងកំរោល ដោយលឺបែបនេះ និងទាំង​ខ្លួនកំពុងហត់​អស់កម្លាំងផ​ងនោះ ធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំពុំបាន ក៏ស្ទុះទៅប្រតាយប្រតប់គ្នា ជាមួយបុរស​ជាប្ដីយ៉ាង​ស្អិត និងទាំងដៃកាន់​កន្សែងយកមករិតកមិនលែង ដោយមិនបានដឹងថាប្ដី​ស្លាប់​បាត់បង់​ជីវិតនោះ​ទេ។
បន្ទាប់ពីដឹងថាប្ដីដាច់ខ្យល់ស្លាប់ ស្ត្រីជាប្រពន្ធក៏​បានរត់ទៅប្រាប់មេភូមិ និងទូរស័ព្ទ​ទៅប្រាប់សាច់​ញាតិ​ខាងប្ដី ដោយមិនរត់ទៅ​ណាឡើយ ទើបបង្កការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋអ្នកក្បែរខាង និង​សមត្ថកិច្ចមូលដ្ឋានចុះមកត្រួត​ពិនិត្យ។

ក្រោយពីសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច្ច័យរួចក៏ប្រគល់សាក​សពឲ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ