ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
តុលាការក្រុងភ្នំពេញ បន្តបើកសវនាការជំនុំជម្រះ លើសំណុំរឿងរបស់លោក កឹម សុខា
Wed,22 January 2020 (Time 01:55 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 48នាក់)

រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បន្តបើកស​វនាការជំនុំ​ជម្រះលើសំណុំរឿងរបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្ស​សង្រ្គោះ​ជាតិ​ពាក់​ព័ន្ធទៅ​នឹង​ការប្រព្រឹត្តអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ផ្តួលរំលំ រាជរដ្ឋាភិបាលស្រប​ច្បាប់។
នៅក្នុងសវនាការនេះ​ មានវត្តមានជនជាប់​ចោទ កឹម សុខា មេធាវីរាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំដោយ លោក គី តិច មេធាវីរប​ស់ជនជាប់ចោទ រួមទាំងតំណា​ងទូត អង្គការសង្គម​ស៊ីវិល សមាគម និង​អ្នកសារព័ត៌​មាន​ផងដែរ។

សូមបញ្ចាក់ដែរថា កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ តុលា​ការបាន​ចោទ​សួរដេ​ញដោ​លទៅលើជនជាប់ចោទ កឹម សុខា។ក្នុងសវនាការនោះ លោក កឹម សុខា ក៏បានទទួល​ស្គាល់​ថា សំឡេងរូបនៅក្នុង​ឃ្លឹប ដែលសារភា​ពអំពីការទទួល​បញ្ជា​របស់​បរទេស គឺជាសំឡេង រូបរ​បស់​លោក​ពិតប្រាកដមែន។
គួររម្លឹកដែ​រថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់​ព័ន្ធនឹង​ការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយ​ត្រូវ​បានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ បន្ទាប់​ពីបែក​ធ្លាយវី​ដេអូមួយ​ដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បី​ធ្វើការផ្លាស់ប្តូរប្រទេ​សកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ