ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តម អភិបាលខេត្តស្ទឹង​ត្រែង អញ្ជើញជួបសំណេះសំណាល និងសម្ភោធដាក់​ឲ្យដំណើរ​ការជាផ្លូវ​ការ ការិយាល័យច្រកចេញចូល​តែមួយ របស់រដ្ឋបាល​ស្រុកសៀមប៉ាង
Sat,14 December 2019 (Time 05:45 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 118នាក់)

ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិប​តី​ក្នុង​ពិធីពិធីសំណេះសំណាល ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន២០០គ្រួសារ និងសម្ភោធដាក់ឲ្យ​ដំណើរការជាផ្លូវការការិយាល័យច្រក​ចេញចូលតែមួយរបស់រដ្ឋបា​ល​ស្រុកសៀមប៉ាង។ 

ក្នុងពិធី​នេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧ​ត្តម ​ឈឹម រចនា ទីប្រឹក្សារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គ​ភាពជុំ​វិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងលោកគ្រូ អ្នកគ្រូ សិស្សានុ​សិស្ស​យ៉ាងច្រើនកុះករផងដែរ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជា​មួយប្រជាពលរដ្ឋឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវ​ប្រសាសន៍​របស់សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​។ 

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារប​ស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​តាមរយៈឯកឧត្តម ម៉ុម សារឿន និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្ប​ទាខេត្តស្ទឹងត្រែងជូនប្រជាពលរដ្ឋទាំង ២០០គ្រួសារ មកពីឃុំសេកុង ស្រុកសៀមប៉ាង ដោយ​ក្នុង​មួយគ្រួសារ ទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ភួយ១ ទឹកស៊ីអ៊ីវ១យួរ។

ឯកឧត្តមអភិបាលខេត្តបាន មានប្រសាសន៍បញ្ជាក់ថា ការិយាល័យច្រក ចេញចូលតែមួយមាន​តួនាទីសំខាន់ណាស់ក្នុងការផ្តល់សេវាសាធារណៈ ដែលថ្នាក់ជាតិបានប្រតិភូកម្មជូនថ្នាក់ខេត្ត ថ្នាក់​ស្រុក ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែងាយស្រួលជាងមុន កាន់តែ​លឿនជាង​មុន មានប្រសិទ្ឋភាពជាងមុន មានតម្លាភាព មិនមានបង់ប្រាក់​លើសពីច្បាប់បាន​កំណត់ជាធរមាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ