ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
រដ្ឋបាលខេត្តកំពត បើក​កិច្ចប្រជុំត្រួតពិនិត្យ​ផែនកា​រការពារ ក្នុងឱកាសបុណ្យសមុទ្រ នាពេលខាង​មុខ
Sat,14 December 2019 (Time 02:05 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 73នាក់)

ខេត្តកំពត​៖នាព្រឹកថ្ងៃសៅរិ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១​៩ ឯកឧត្ដម នាយឧត្តមសេនីយ៍យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ជាវ​ តាយ អភិ​បាល នៃគណៈអភិបាលខេត្តកំពត បាន អញ្ជើញជាអធិ​បតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ​ផែន​ការការពារដំណើរជាអធិបតីដ៍ខ្ពង់ខ្ពស់របស់សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នាឱកាសបុណ្យ​សមុទ្រ លើកទី៨ជុំទី២នៅខេត្តកំពត នឹងចាប់ដំណើរការប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។

បើតាមប្រសាសន៍ឯកឧត្ដមប្រធានអង្គប្រជុំបានឱ្យដឹង​ថា​ក្នុងរយៈពេល៣ថ្ងៃនាឱកាស​បុណ្យសមុទ្រ​នេះគឺនឹងយកថ្ងៃទី២១ បើកអង្គពិធីជាផ្លូវការក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្ដេចអគ្គមហា​សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

ការត្រៀមលក្ខណៈ​រៀប​ចំពិធីបើកនូវព្រឹត្តិកា​រណ៍បុណ្យសមុទ្ររហូត​មកដល់ពេលនេះសង្កេត​ឃើញ​ថាទីតាំងក​ន្លែងនៃការរៀបចំពិធីមានលក្ខណៈប្រសើរ ប៉ុន្តែនៅសល់តែការជួបប្រជុំគ្នាម្តងទៀត ដើម្បី​ពិភា​ក្សាលម្អិតពីផែនការរួមឆ្ពោះទៅកាន់ព្រឹត្តិការណ៍បុណ្យសមុទ្រតែប៉ុណ្ណោះ ពិសេស​ការត្រៀម​លក្ខណៈដើម្បីស្វាគមន៍ និងការការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំជាតិ អន្តរជាតិមកកំសាន្តក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពតឲ្យបានល្អ និងទទួលបា​នជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ