ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
រដ្ឋបាល​ខេត្តសៀមរាប ទទួលជួបពិ​ភាក្សាការងារ ជាមួយគណៈ​ប្រតិភូក្រុមហ៊ុន​ Beijing Jingneng Power ​Co.,Ltd វិនិយោគ​រោងចក្រ​ផលិតថាមព​លអគ្គិសនី
Fri,13 December 2019 (Time 12:34 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 83នាក់)

ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានគាំទ្រ​លើគ​ម្រោងវិនិ​យោគបង្កើត​រោង​ចក្រផលិតថាមព​ល​អគ្គិសនី របស់ក្រុមហ៊ុន​Beijing Jingneng Power Co.,Ltd ខណៈដែលខេត្តសៀមរាប​ កំពុងមានការខ្វះខាត​អគ្គិ​សនីប្រើប្រាស់ហើ​យតម្រូវ​ការប្រើ​ប្រាស់​មានការកើ​នឡើ​ងជារៀងរាល់ឆ្នាំផងដែរ។

ឯកឧត្តមមានប្រសាសន៍គាំទ្របែបនេះ​ ក្នុងកិច្ចជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងគណៈ​ប្រតិភូក្រុមហ៊ុន​ Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី កាល​ពី​ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយ​មានការអញ្ជើញចូលរួមពីសំណាក់លោក​ ង៉ាន់​ ភិរុណ​ អភិបាលរងខេត្ត​ នាយករ​ងរដ្ឋបាល​សាលាខេត្ត​ នាយកទី​ចាត់ការអន្តរវិស័យសាលាខេត្ត​ នាយកទីចាត់ទំនាក់ទំនងសាធារណ:​ និង​សហប្រតិបត្តិកា​រអន្តរជាតិ​សាលាខេត្ត​ តំណាងទីចាត់ការផែនការ​ និងវិនិយោគសាលាខេត្ត​ ប្រធាន​មន្ទីរបរិស្ថានខេត្ត​ តំណាង​មន្ទីររ៉ែ​ និងថាមពលខេត្ត​ និងមន្រ្តីជំនាញពាក់ព័ន្ធនានា​ ផងដែរ។

ក្នុងកិច្ចពិភាក្សាការងារនេះ​ តំណាងក្រុមហ៊ុនបានស្នើ​សុំអោយរដ្ឋបាលខេត្ត ជួយរកដី ឬ​ជួលដី​ ដែល​មានតម្លៃទាប ប្រសិនបើក្រុមហ៊ុនទិញ ឬ​ជួលដី​ ដែលមានតម្លៃថ្លៃពេក​ ក្រុមហ៊ុនក៏លក់​អគ្គិសនីក្នុងត​ម្លៃថ្លៃដែរ ហើយនឹងត្រូវវិនិយោគរយៈពេលយូរទើបក្រុមហ៊ុនអាចទទួលបានផលចំណេញ ជួយគាំទ្រ​គម្រោង​របស់ក្រុមហ៊ុន និងជួយសម្របសម្រួលបន្ធូរបន្ថយពន្ធ និងជួយទិញអគ្គិសនី​ពេលក្រុមហ៊ុន​ផលិត​បាន។ 

ជាការឆ្លើយ​តប​នឹងការស្នើ​សុំ​ ឯកឧត្តម អភិបាលខេត្ត បានគាំទ្រលើគម្រោងវិនិ​យោគបង្កើត​រោង​ចក្រផលិតអគ្គិសនី ចំពោះក្រុមហ៊ុន​ ដែលមិនធ្វើឱ្យប៉ះពាល់បរិស្ថាននៅក្នុងខេត្តសៀមរាប។ឯក​ឧត្តម​ បានបន្ថែមទៀតថា​ នឹងជួយសម្របសម្រួលនីតិវិធីច្បាប់ នៅពេលដែល​ក្រុមហ៊ុនទទួល​បាន​ការអនុញ្ញាត​លើគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលបាន​គោលការណ៍ពីរា​ជរដ្ឋាភិបាល​ហើយ រដ្ឋបាលខេត្ត នឹងចុះអនុស្សារណៈជាមួយក្រុម​ហ៊ុននៅពេលទទួល​បានសិទ្ធិ​ពីថ្នាក់​ជាតិ។

ឯកឧត្តម ក៏បានបញ្ជាក់ថា នៅខេត្តសៀមរាប​ ការប្រើ​ប្រាស់អគ្គិសនី​ បានគ្របដណ្តប់ប្រហែល ៨០% ដែលមាន​បណ្តាញខ្សែមកពីប្រទេសថៃចំនួន១១៥ មេកាវ៉ាត់ និងមកពីវារីអគ្គិសនី​ខេត្តពោធិ៍​សាត់ទំហំ២៣០មេ​កាវ៉ាត់ ហើ​យនឹងមានថាមពលអគ្គិសនីមកពីសេសានទំហំ៤០០ មេកាវ៉ាត់​ក្នុងពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ