ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តម ជឹង ផល្លា ដឹកនាំ​កិច្ចប្រជុំសាមញ្ញលើ​កទី៧ របស់ក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី៣
Thu,12 December 2019 (Time 01:37 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 37នាក់)

ខេត្តកំពត៖នាព្រឹកថ្ងៃព្រហស្ប​តិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯក​ឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នៃ គង់ អភិបាលរងខេត្ត តំ​ណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអ​ភិបាលខេត្តកំពត បានដឹកនាំកិ​ច្ចប្រជុំសា​មញ្ញ​លើក​ទី៧ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមា​ជិកា​ក្រុមប្រឹក្សាខេត្តចំនួន២៤រូប។

 របៀបវារៈនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សារួមមាន៖
   ១.​ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តកំពត។ 
   ២.​ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីកា​រអនុវត្តការងាររបស់​រដ្ឋបាលខេត្តកំពត។ 
   ៣.​ពិនិត្យ និងអនុម័តលើការ​បែងចែកប្រាក់រង្វាន់​លើកទឹកចិត្តជូន​មន្ត្រីរាជការ​សាលាខេត្តកំពត សម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៩។ 
   ៤.​ពិនិត្យ និងអនុម័តលើការកែសម្រួលព្រំប្រទល់រដ្ឋបាលក្រុងកំពត និងស្រុកទឹកឈូ។
   ៥.​ពិនិត្យ និងអនុម័តលើលទ្ធផលអំពីការធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោប​ល់របស់ក្រុម​ប្រឹក្សាខេត្ត ឆ្នាំ២០១៩ នៅតាមបណ្តាក្រុងស្រុក។
   ៦.​សេចក្តីរាយការណ៍អំពីលទ្ធផលដែលក្រុមប្រឹក្សាខេត្តកំពតបានអនុម័តក្នុងកិច្ចប្រជុំលើកទី៦ ធ្វើ​ការ​ណែនាំដល់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ