ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
សន្និបាតសា​ខាកាក​បាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អាណត្តិទី៥ (២០១៩-២០២៥)
Thu,07 November 2019 (Time 04:12 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 8នាក់)

ខេត្តស្ទឹងត្រែង៖​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃពុធ ១០​កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជាអធិ​បតីក្នុងពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អាណត្តិទី៥ (២០១៩-២០២៥)។

ពិធីនេះធ្វើឡើងនៅសា​លប្រជុំធំនៃសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី គណៈ​កិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេក​ទេស​ទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន១៨៩នាក់។

ក្នុងអង្គសន្និ​បាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាន​ចាត់តាំង ឯកឧត្តម ម៉ុម  សារឿន  ជាប្រធានគណៈកម្មាធិការសាខា,  អ្នកឧកញ៉ា  គិត ម៉េង ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខាសរុបចំនួន៤៧នាក់។សមាជិក សមាជិកាពេញសិទ្ធិបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែល មានសមាសភាព១៥នាក់ ស្រី២នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម  ម៉ុម  សារឿន ជាប្រធានគណៈកម្មាធិការសាខា,លោកជំទាវ  គង់ សំអាត និងលោកស្រី សន សុខា ជាអនុប្រ​ធាន,លោក ខេង ទិត្យសីហា  ហេរញ្ញិក និងលោក ហ៊ាង ប៉ូលី ជាលេខា​ធិការគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិកា ១០នាក់ ក្នុងនោះសមាជិកបម្រុង២នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង  អាណត្តិទី៥ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម៖
      ១-ពង្រឹងអភិបាលកិច្ចល្អ។
      ២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររក​មូលនិធិ និងគ្រប់គ្រង មាន គណនេយ្យភាព និង​តម្លាភាព។
      ៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរា ប្រកបដោយប្រសិទ្ធភាព។
      ៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖យុវជន និងអ្នកស្ម័គ្រចិត្ត កក្រក​ឱ្យកាន់តែ​សកម្ម​ថែមទៀត។
      ៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុកកាន់តែជិតស្និទ្ធថែមទៀត។
      ៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើ គ្រប់វិស័យ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
432 នាក់
ម្សិលមិញ :
1264 នាក់
សប្តាហ៍នេះ :
3867 នាក់
ខែនេះ :
12442 នាក់
3 ខែនេះ :
48189 នាក់
សរុប :
216716 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

កម្ម​ការិ​នី ​រោងចក្រ​ផលិត​អំពូលភ្លើង ​លំអរគ្រប់ប្រភេទ​ម្នាក់ ត្រូវ​ឃាត​កអារកសម្លា​ប់​យ៉ាង​ព្រៃផ្សៃបំ​ផុត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបា​លខេត្តបន្ទាយមានជ័យ ស្នើ​ឲ្យមន្ទីពេទ្យ​ពង្រឹងគុ​ណភាព ប្រសិទ្ធ​ភាព​សេវា​សុខាភិបា​ល​ ដើម្បី​ជួយ​លើកក​ម្ពស់​សុខភាព​ពលរដ្ឋ ស្ត្រី​និង​កុមា​រ ជាការ​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញទទួ​លជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅវិ​មាន​សន្តិភាព (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល​ខេត្តកំពត ទុកពេ​ល១​៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សា​រាល់​បញ្ហាពាក់ព័ន្ធ នឹង​សំណូម​ពរ​របស់ពលរដ្ឋ រួចរាយការណ៍​ជូនក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើងឆេះបន្ទប់​ស្នាក់ក្នុងកាស៊ីណូ ហាទៀងវេហ្គាស បណ្តាលឱ្យបុគ្គ​លិកម្នាក់ស្លាប់ ក្នុងអណ្តាតភ្លើង (សហការី)

វីដែអូ