ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ កំពុងសាកល្បង
ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យអូន ពន្ធ័មុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធី ដាំដើមក្រ​វ៉ាន់ជានិមិត្ត​រូប នៅ​បរិ​វេណខាងមុខ ប្រាសាទ​អង្គរវត្ត
Wed,09 October 2019 (Time 07:25 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 6នាក់)

ខេត្តសៀមរាប​៖​កាលពីព្រឹកថ្ងៃទី០៨ ខែតុលា​ ឆ្នាំ២០១៩ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ពន្ធ័​មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីដាំដើមឈើផ្កាក្រវ៉ាន់ជានិមិត្តរូប​ចំនួន៥០០ដើម នៅលើផ្ទៃដីចំនួន៨០អា នៅបរិវេណ​ខាង​មុខប្រាសាទអង្គរវត្ត ផ្នែកខាងលិច​ ជាមួយបណ្ដារដ្ឋមន្ត្រី ឧត្តមមន្ត្រីអាស៊ាន អគ្គលេខាធិការអាស៊ាន អាជ្ញាធរដែនដី ឧទ្យាននុរក្ស ក្រុមការងាររៀបចំកិច្ចប្រជុំអាស៊ាន យុវជនកាយរិទ្ធ យុវជនស​.ស.យ.ក​ខេត្ត ជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា៖កម្មវិធីដាំដើមក្រវ៉ាន់​ នៅលើទឹកដីអង្គរ​ ខេត្តសៀមរាបនេះ គឺជាគំនិតផ្ដួចផ្ដើម​របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ក្នុងគោលបំណង ចង់រំលឹកឡើងវិញ និង​បង្ហាញ​នូវរុក្ខជាតិ ឬបុប្ផា សម្គាល់នៅភូមិសាស្ត្រ ទីតាំង ឬខេត្ត ដូចក្នុងអត្ថន័យ​សំឡេងមរតក​ដើម​របស់អធិរាជសំឡេងមាស លោក​ ស៊ិន​ ស៊ីសាមុត បានបង្ហាញ​តាមរយៈបទចម្រៀង ក្រវ៉ាន់​សៀម​រាប រំដួលក្រចេះ និងចំប៉ាបាត់ដំបងជាដើម។
ជាងនេះ​ទៅទៀត​ កម្មវិធីនេះ​ ក៏ជាការជម្រុញ និងលើក​កម្ពស់ទស្សនវិស័យ​Clean and Green As​ean គឺ​អាស៊ានស្អាត​ និងបៃតងផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
128 នាក់
ម្សិលមិញ :
368 នាក់
សប្តាហ៍នេះ :
3733 នាក់
ខែនេះ :
18394 នាក់
3 ខែនេះ :
47623 នាក់
សរុប :
198297 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

ផ្លូវមួយខ្សែចាក់ថ្មម៉ិ​ចប្រវែង១ពាន់ម៉ែត្រ នៅភូមិអូឬស្សី ផ្ដួចផ្ដើមឡើងពីក្រុមអ្នកសារពត៌មាន និងអភិ​បាលក្រុងប៉ោយប៉ែត កំពុងចាប់ផ្ដើមស្ថាបនា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនជនសង្សយ័ចំ​នួន៤នាក់ផ្សេងទៀត ទៅតុលាការ ពាក់ពន្ធ័នឹងអំពើបាញ់សម្លាប់ ជនជាតិចិន នៅក្រុងព្រះសី​ហនុ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេការ និងកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ចំនួន៨នាក់ ត្រូវបានចាប់ខ្លួន ពាក់ពន្ឋ័ករណីរំ​លោភយកដី​ចម្ការស្រស់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម អញ្ជើញជាអធិបតីក្នុងពិធីបិទការអុំទូក បណ្តែតប្រទីប នៅខេត្តបាត់ដំបង លើកទី១៩ ឆ្នាំ២០១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកអគ្គរាជ​ទូតជប៉ុន ​ចូលសម្តែងការគួរសម ​ជាមួយសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា (សហការី)

វីដែអូ