ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
បុរសម្នាក់ដាច់ចិត្តធ្វើអត្តឃាតខ្លួនឯងដោយចងក នឹងក្រម៉ាមិនដឹងមូលហេតុ
Sun,19 August 2018 (Time 02:00 PM)
ដោយ ៖ កូនខ្មែរមានរស្មី (ចំនួនអ្នកអាន: 46នាក់)

ខេត្តសៀមរាប៖បុរសម្នាក់បានដាច់ចិត្កធ្វើអត្តឃាតខ្លួនឯងដោយចងក និងក្រមាភ្ជាប់ទៅនឹងបង្អួចបង្កឲ្យមានការភ្ញាក់ផ្អើល។

សូមជម្រាបដែរថា:ហេតុការណ៍ដែលគួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២០និង៤០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ ស្ថិត​នៅផ្ទះ​ជនរងគ្រោះ​ក្នុងភូមិ​ដូ​រ្យ​ដ​ន្ត្រី ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

បើតាមប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលអះអាងថាជាម្តាយរបស់ជនជនរងគ្រោះបានឲ្យដឹងថា:កូនរបស់គាត់ឱ្យតែ​ពេលដែល​ស្រវឹងស្រាម្តងៗគឺគាត់តែងតែរកចងក សម្លាប់ខ្លួន។រូបគាត់​ដែលជា​ម្តាយ​បាន​ឃាត់​ជា​ច្រើនដង​មកហើយ តែកូនរបស់គាត់មិនដឹងជាមានរឿងអ្វីទេបានជាចង់តែ សម្លាប់ខ្លួនបែបនេះ។

ម្ដាយជនរងបានបន្តថា:កូនរបស់គាត់បានស្រវឹងស្រាហើយបានធ្វើអត្តឃាតខ្លួនឯងដោយ​ចងក និងក្រមានៅនឹងធ្នឹមបង្អួចផ្ទះ។

ជនរងគ្រោះមានឈ្មោះ ឃួន វិចិត្រ ភេទ​ប្រុស អាយុ២៩ឆ្នាំ​ រស់នៅភូមិដូរ្យដន្ត្រី ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

ក្រោយពីកើតហេតុសសមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យនឹងធ្វើកុសលវិច័យឃើញថា:ជនរងគ្រោះ​ពិតជា​ចងក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ពុំមាន​ពាក់ព័ន្ធ​ករណី​ធ្វើឃាត​នោះទេ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តស្ទឹង​ត្រែង អញ្ជើញជួបសំណេះសំណាល និងសម្ភោធដាក់​ឲ្យដំណើរ​ការជាផ្លូវ​ការ ការិយាល័យច្រកចេញចូល​តែមួយ របស់រដ្ឋបាល​ស្រុកសៀមប៉ាង (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេ​ធីវ​ឡៃធីង (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

របួសធ្ងន់ ស្រាលបីនាក់ ខណៈ​ម៉ូតូពីរគ្រឿងប៉ះ​ទង្គិចគ្នាលើកំ​ណាត់ផ្លូវជាតិលេខ៣១ នៅស្រុ​កបន្ទា​យ​មាស (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពត បើក​កិច្ចប្រជុំត្រួតពិនិត្យ​ផែនកា​រការពារ ក្នុងឱកាសបុណ្យសមុទ្រ នាពេលខាង​មុខ (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទុះម៉ីនតោន១​គ្រាប់ នៅស្រុកភ្នំព្រឹក បណ្តាលឲ្យអ្នកបើកប​រត្រាក់ទ័រម្នាក់រងរបួស បញ្ជូនទៅស​ង្គ្រោះ​នៅមន្ទីពេទ្យ (វីរៈបុរសជាតិ)

វីដែអូ