ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឧបទ្ទវ​ហេតុ​គ្រោះថ្នាក់ចរាច​រណ៍​រវាង​ម៉ូតូនិងរឺ​ម៉ក​ប៉ះ​ទង្គិច​គ្នា​ក៏ជ្រុ​លទៅ​បុកគូទរថ​យន្តចត​ស្ងៀម បណ្តា​លឲ្យ​បុរសម្នា​ក់​រងរបួស​ធ្ងន់
Sat,18 August 2018 (Time 01:29 PM)
ដោយ ៖ កូនខ្មែមានរស្មី (ចំនួនអ្នកអាន: 576នាក់)

ខេត្ត​កែប​៖យ៉ាងហោចណាស់​បុរសម្នាក់បា​នរងយ៉ាងរបួ​សធ្ងន់ ខណៈ​ជនរង​គ្រោះជិះ​ម៉ូតូ​ក៏បាន​ប៉ះទង្គិ​ច​ជាមួយ​ម៉ូតូ​រឺម៉ក រួច​ក៏​ជ្រុលទៅ​បុកជាមួយ​នឹងកន្ទុយ​រថយន្ត​ឈប់​ចតស្ងៀ​មនៅក្បែ​រចិញ្ចើ​មផ្លូវ​។

​សូមជំរាប​ដែរថា​៖​គ្រោះថ្នាក់​ចរាចរណ៍​ខា​ងលើនេះ​បានកើតឡើងកាលពី​វេលាម៉ោង ៧និ​ង២០​នាទីយប់ ​ថ្ងៃទី១​៧ ខែសីហា ឆ្នាំ២០​១៨ម្សិលមិញនេះ នៅត្រង់ចំណុ​ចមុខផ្ទះពូផាត ស្ថិតនៅ​លើកំ​ណាត់ផ្លូវជាតិលេ​ខ​33A ក្នុងភូមិកំ​ពង់ត្រឡាច ​សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប។

បើតាម​លោកវរ​សេនី​យ៍ឯក សូង ស៊ិ​ន អ​ធិការ​នគរបាលក្រុងកែប ​បានឲ្យដឹងថា​៖​ គ្រោះថ្នាក់​នេះ​គឺ​ផ្តើម​ដំបូងគឺកើ​តឡើងដោ​យសារម៉ូតូ​បុកជាមួ​យរឺម៉កទើបម៉ូតូនោះ​ជ្រុលទៅបុកនឹងគូទរថ​យន្តម៉ាកហាយលែនឌ័​រមួយគ្រឿងដែល​កំពុងចតស្ងៀម​នៅក្បែរចិញ្ចើមផ្លូវ។​

លោកអធិការបានបញ្ជាក់​ទៀតថា​៖ជនរង​គ្រោះក្នុង​ហេតុការណ៍​នេះ​មានឈ្មោះ ឆាយ ហេង ភេ​ទប្រុស អាយុ៥១ឆ្នាំ​(របួសធ្ងន់) រស់នៅ​ភូមិ​ភ្នំលាវ ឃុំពងទឹក​ ស្រុកដំណាក់ចង្អើរ ខេត្តកែ​ប។​

ជនរងគ្រោះជិះ​ម៉តូម្នាក់ឯ​ងម៉ាកCD ពណ៌ខ្មៅ ពាក់​ស្លាកលេខ​កំពត 1A-3729។ដោយ​ឡែករថយន្តដែ​លឈប់ក្បែរ​ចិញ្ចើមផ្លូវម៉ា​កហាយលែនឌ័រ ពណ៌​ទឹក​ប្រាក់ ពាក់ស្លាកលេខ​ ភ្នំពេញ2AD-7780 បើកប​រដោយឈ្មោះ ​លី សារឹម ភេទប្រុស​ អាយុ៥១ឆ្នាំ រ​ស់នៅភូមិដំណាក់ចំបក់ ស​ង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

​បច្ចុប្បន្ន​ជន​រងគ្រោះ​ជាម្ចាស់ម៉ូ​តូ ត្រូវ​បា​នរថយន្ត​សាមុយ​រប​ស់ស្នងកា​រដ្ឋា​ននគរបាលខេ​ត្តកែប ដឹកបញ្ជូន​ទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យ​ប្រទេសវៀតណា​ម។

ចំណែ​កមធ្យោ​បាយពាក់ព័​ន្ធសមត្ថកិច្ច​បាននាំទៅរក្សា​ទុកនៅអធិការ​ដ្ឋា​នន​គរបាល​ក្រុងកែប សម្រា​ប់ធ្វើកា​រដោះស្រាយគ្នា​ជាក្រោយ៕​

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (វីរៈបុរសជាតិ)

វីដែអូ