ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តមបណ្ឌិត លី សាម៉េត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សភ្លើងទៀន និងគណៈបក្សដ៏ទៃទៀតចំនួន ១៦៨នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នាខេត្តកំពង់ធំ
Wed,15 February 2023 (Time 04:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 190នាក់)

នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការ កណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានកំពង់ធំ អមដំណើរឯកឧត្តមបណ្ឌិត មួង ឃីម , សាស្ត្រាចារ្យបណ្ឌិត ឡាយ សំរោង សាកលវិទ្យាធិការ នៃសាលកវិទ្យាល័យឥន្ទ្រវិជ្ជា រួមទាំងក្រុមការងារជាច្រើនរូប ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ ជាប្រធានគណៈកម្មការខេត្តកំពង់ធំ រួមទាំងសមាជិកសមាជិកា ប្រធានគណៈកម្មាធិការគណបក្ស ស្រុក ក្រុង ឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការ ក្រុមការងារជាច្រើនរូបបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សភ្លើងទៀន និងគណៈបក្សដ៏ទៃទៀតចំនួន ១៦៨នាក់ ដែលស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធីក៏មានការអានសេចក្តីសម្រេចបញ្ចូលជាសមាជិកគណៈបក្សប្រជាជនកម្ពុជា ដោយលោកជំទាវ លំ គន្ធារី សមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបក្សខេត្ត។

ជាកិច្ចបន្ទាប់លោក សាន់ ណារ៉ាត់ តំណាងសមាជិកថ្មីទាំងអស់បានមានចំណាប់អារម្មណ៍ក្នុងអង្គពិធីទាំងមូលថា មូលហេតុដែលសម្រេចចិត្តរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារសម្លឹងឃើញអំពើល្អ និងការដឹកនាំល្អរបស់សម្រេចតេជោនាយករដ្ឋមន្ត្រី ធានាបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងអត្ថន័យបង្រួបបង្រួមជាតិពិតប្រាកដ។ លោក សាន់ ណារ៉ាត់ បានប្ដេជ្ញាយ៉ាងមុតមាំថាលោក និងសមាជិកទាំងអស់នឹងស្មោះត្រង់ចំពោះជាតិមាតុភូមិ ខិតខំបំពេញការងារតាមមាគ៌ាដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ ហើយនឹងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នានាពេលបោះឆ្នោតក្នុងពេលខាងមុខ។

ក្នុងពិធីសំណេះសំណាលនាឱកាសនោះឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ ជាប្រធានគណៈកម្មការខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកពិតជារីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលដែលបងប្អូនបានចូលរួមរស់ជីវភាពជាមួយគណៈបក្សប្រជាជនកម្ពុជា ហើយនេះមិនមែនជាលើកទីមួយនោះទេសម្រាប់កម្មវិធីទទួលស្វាគមន៍សមាជិកថ្មីនេះ ហើយសង្ឃឹមថានឹងមានសមាជិកជាបន្តបន្ទាប់ទៀតចូលរួមបន្ត ឯកឧត្តមជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសូមឲ្យបងប្អូនបន្តចូលរួមបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន។

ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការ កណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ផងដែរថា សូមអរគុណបងប្អូនទាំងអស់ដែលភ្ញាក់ខ្លួន ហើយទទួលស្គាល់ការពិតវិលមករួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា ឯកឧត្តមពិតជាកោតសសើរអំពីការប្តេជ្ញាចិត្តរបស់បងប្អូន សូមជឿជាក់លើមាគ៌ាដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ។

ឆ្លៀតក្នុងឱកាសដ៏សែនកក់ក្តៅនេះដែរ ឯកឧត្តមបណ្ឌិត លី សាម៉េត ក៏បានមានប្រសាសន៍ស្វាគមន៍ និងសំណេះសំណាលសួរសុខទុក្ខដល់សមាជិកនៅក្នុងអង្គពិធីទាំងមូល និងបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃបោះឆ្នោតឆ្នាំ២០២៣ នាពេលខាងមុងនេះមុខនេះ មានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។

នាចុងបញ្ចប់នៃកម្មវិធីក៏មានការចែកជូននូវលិខិតបញ្ជាក់សមាជិក និងមានការថតរូបអនុស្សាវរីយរវាងថ្នាក់ដឹកនាំ និងសមាជិកដែលបានចូលរួមផងដែរ៕ អត្ថបទ៖ ព្រំ បូរី

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ