ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពីធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
Wed,04 January 2023 (Time 03:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 414នាក់)

រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពីធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលមង្គលសេដ្ឋាច័ន្ទស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមស្វាគមន៍សិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៥ធ្នូ ២០២២ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ គ្រឹះស្ថានសាធារណៈ និងឯកជន ដែលបានខិតខំបង្ហាត់បង្រៀនក្មួយៗសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៥ ធ្នូ ២០២២ បានទទួលលទ្ធផលល្អ វិស័យអប់រំ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តព្រះសីហនុ បេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបចំនួន១.៧១៤នាក់ ស្រី ៩១០នាក់ និងបានប្រឡងជាប់ចំនួន ១.៣៦៤ នាក់ ស្មើនឹង ៨០,៥២% ស្រី ៧៥៩នាក់ ស្មើនឹង៨៤,១៥% ក្នុងនោះ៖
បេក្ខជនជាប់និទ្ទេសA ២១នាក់ ស្រី ១៣នាក់
និទ្ទេសB ១១៦នាក់ ស្រី៧៧នាក់
និទ្ទេសC ៣២៥នាក់ស្រី១៨៤នាក់
និទ្ទេសD ៤៩៦នាក់ស្រី២៧៥នាក់
និទ្ទេសE ៤០៦នាក់ ស្រី២១០នាក់
លទ្ធផលនេះបើធៀបនឹងឆ្នាំសិក្សា ២០២០‑២០២១ កើនឡើងចំនួន ៤,៨៥% ស្រីកើនឡើង ៥,១៤% និទ្ទេស A កើន ១នាក់
២.ចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺដែនដីនៅខេត្តព្រះសីហនុត្រូវបានគ្រប់គ្រងប្រើប្រាស់បែងចែក ការពារ និងអភិវឌ្ឍប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គល នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២១-២០២២ និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនសិស្សទទួលបានលទ្ធផលល្អ ពិសេសខេត្តព្រះសីហនុ រងវិបត្តិកូវីដ-១៩ ក៏ប៉ុន្តែលោកគ្រូ អ្នកគ្រូនៅតែបន្តការបណ្តុះបណ្តាលសិស្សតាមរយៈអនឡាញ និងការបង្រៀនជាក្រុមធ្វើឱ្យលទ្ធផលប្រឡងទទួលបាននិទ្ទេស A ចំនួន ២១នាក់។

ឯកឧត្តម សាយ សំអាល់ បន្តថា៖សម័យតេជោសន្ដិភាពនេះ ជាឱកាសមាសសម្រាប់យើង និងក្រុមគ្រួសារយើង ទន្ទឹមនោះសិស្សានុសិស្សក្នុងខេត្តព្រះសីហនុត្រូវខិតខំពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់រៀនសូត្រនៅសាលារៀន និងបំណិនជីវិត ពិសេសការអប់រំ STEM ដើម្បីឆ្លើយតបនឹងគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញដែលមានផ្លូវ ទឹក ភ្លើង កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ផ្លូវដែក និងផ្លូវល្បឿនលឿន។

ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន ក៏បានចែករង្វាន់ជូនសិស្សនិទ្ទេសស A ២១នាក់ ម្នាក់ម៉ូតូ SUZUKI Lete ១គ្រឿង ថវិកា ១លានរៀល និងប័ណ្ណសរសើរមួយ និទ្ទេស B ១១៦នាក់ ទទួលបានថវិកា ៥០ម៉ឺនរៀល និទ្ទេស C ៣២៥នាក់ ថវិកា ៣០ម៉ឺនរៀល និទ្ទេស D ៤៩៦នាក់ ថវិកា ២០ម៉ឺនរៀល និងនិទ្ទេស E ៤០៦នាក់ ថវិកា ១០ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ