ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ អគារ​អនុសា​ខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់
Tue,30 August 2022 (Time 08:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 491នាក់)

នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង​មហា​ផ្ទៃ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមក​ម្ពុជាខេត្តបា​ត់​ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ អគារអនុសាខា​កាក​បាទ​ក្រ​ហមកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះទឹកចិត្ត​សប្បុរ​សធម៌​របស់សប្បុរសជនទាំងអស់ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនក្នុងកា​រសាងសង់អគារ​ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ នាពេលនេះ ដែលនេះបានបង្ហាញឱ្យឃើញ​យ៉ាងច្បាស់​ក្នុងការចែករំលែកនូវទឹកចិត្ត និងក្តីស្រឡាញ់ អាណិតអាសូរ ចំពោះជនរួមជាតិទាំងអស់ ពិសេសជនងាយរងគ្រោះ ដើម្បីជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានឱ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា​ស្រុក​​បាណន់ ដែលបានរៀបចំពិធីបញ្ចុះបឋមសិលានាពេលនេះគឺជាសមិទ្ធិផលទី២ បន្ទាប់ពីអគារអនុ​សាខាស្រុ​កកំ​រៀង សម្រាប់អាណត្តិទី៥ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាខេត្ត គឺមានប្រភពចំណូលពី​សប្បុរសជនតាមរយៈ សមាជិកភាពប្រចាំឆ្នាំ និងការរៀបចំព្រឹត្តិការណ៍ ៨ ឧសភា ជាដើម មានន័យថា សកម្មភាពទាំងអស់អាចប្រព្រឹត្តទៅបានលុះត្រាណាមានការប្តេជ្ញាចិត្ត និងលះបង់យ៉ាងខ្ពស់ ដើម្បី​លើក​ស្ទួ​យចលនាមនុស្សធម៌ ពីសំណាក់ មន្រ្តីរាជការ កងកម្លាំង ក្រុមហ៊ុនឯកជន អាជីវករប្រជាពលរដ្ឋ មាន​ការ​ចែករលែក ជាមួយកាកបាទក្រហមទើបកាកបាទក្រហមអាចជួយប្រជាព​លរដ្ឋងាយ​​រង​គ្រោះ​នានាបាន។

ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិកសមាជិកា​អនុសាខាកា​កបាទក្រហម​ស្រុក​ទាំ​ងអស់បន្តចូលរួមលើការងារនេះឲ្យកាន់តែខ្លាំងក្លាទ្វេឡើងថែមទៀត បន្ទាប់ពីអគារយ៉ាងថ្មីប្រណិត​មួយ​ខ្ន​ងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ ។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានចាត់ទុកថា ការកសាងអគារទីស្នាក់ការអនុសាខានេះ ត្រូវបាន​ធ្វើឡើងស្របតាមគោលដៅរបស់កាកបាទក្រហមកម្ពុជា គឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល អ្វីដែលសំខាន់គឺជាការជួយជំរុញបន្ថែមដល់ការ​ផ្តល់សេវា​ក្នុងវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឱ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់តំបន់ និងបានទាន់ពេលវេលា ។

ឯកឧត្តម បានធ្វើការណែនាំ និងជំរុញដល់អនុសាខា ត្រូវបន្តសកម្មភាពនៃការចុះជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងអ្នកដែលមានជីវភាពក្រីក្របំផុតទោះមួយគ្រួសារក្តី គឺត្រូវតែសង្រ្គោះគា​ត់ឱ្យបា​ន​រួចផុតពីភាពទាល់ច្រកបានមួយរយៈពេលផងដែរ ហើយការជួយនោះគឺមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិ សាសន៍ អ្វីឡើយ គឺត្រូវតែជួយឱ្យបានដូចៗគ្នា ដោយស្មើភាពគ្នា បើពួកគាត់ជួបនឹង បញ្ហាឬគ្រោះធម្មជាតិពិតប្រាកដ គឺត្រូវតែ ជួយឱ្យបានទាន់ពេលវេលា ក្នុងនោះបើហួសលទ្ធភាពក្នុងអនុ​សាខា ត្រូវធ្វើយ៉ាងណារាយការណ៍មកថ្នាក់ស្រុក ខេត្ត ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកគាត់ឱ្យ​រស់ក្នុងភាពលំបាក និងការអូសបន្លាយពេលយូរនោះឡើយ ។

គួរបញ្ជាក់ផងដែរថា អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់នេះ មានចំនួន១ខ្នង មានទំ​ហំ១២ម៉ែត្រ គុណ១៤ម៉ែត្រ នៅលើផ្ទៃដីទទឹង១៧ម បណ្តោយ៧០ម៉ែត្រ ក្នុងនោះ​មានសាលប្រជុំ១ បន្ទប់​ទទួលភ្ញៀវ១ បន្ទប់ដាក់ឯកសារនិងសម្ភារ១ បន្ទុប់ទឹក២ ព្រមទាំងតបណ្តាញអគ្គិសនី បំពា​ក់​អំពូល កង្ហារ ខ្លោងទ្វា របង ដងទងជាតិ ឃ្លាំងដាក់សម្ភារៈដាច់ដោយឡែកមានទំហំ ៦ម៉ែត្រ X១២ម៉ែត្រ បន្ទប់ទឹកដាច់ដោយឡែកទំហំ៣ម៉ែត្រX៤ម៉ែត្រ នឹងដំណើរការសាងសង់ជាដំណាក់កាលបន្ត​បន្ទាប់​អស់រយៈពេល ៦ ខែ ដែលជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួ​ង​មហាផ្ទៃនិងជាប្រធានកិត្តិយស សាខានិងលោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍និងជាអនុប្រធានកិត្តិយសសាខានិងលោកជំទាវ ព្រមទាំងមានកា​រចូលរួ​ម​ពីសប្បុរសជនផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ