ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ
Thu,25 August 2022 (Time 07:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 445នាក់)

នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ដោយមានការចូលរួមពី អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម តំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទូទាំងខេត្ត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ថា ការផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ស្ថិតក្រោមបទប្បញ្ញាតិ្ត នៃច្បាប់ស្តីពី ការងារក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ធានាដល់ការរីកចម្រើនគ្រប់វិស័យ និងកំពុងប្រែមុខមាត់ថ្មីលើឆាកអន្តរជាតិ។

ឯកឧត្តម បន្ដថា ទន្ទឹមនឹងការរីកចម្រើនឥតឈប់ឈរប្រព័ន្ធសន្តិសុខសង្គម គឺជាកត្តាសំខាន់ ដើម្បីសម្រេចបាននូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលឆ្នាំ ២០១៦-២០២៥ដែលប្រែក្លាយឋានៈរបស់កម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បន្ថែមថា ប្រព័ន្ធសន្តិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គមដែលរៀបចំឡើង ដើម្បីជួយដល់ប្រជាជនក្នុងការការពារពួកគាត់នៃការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូលដែលបណ្ដាលមកពីជំងឺលំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព ចូលនិវត្តន៍ និងមរណភាព អ្នកដែលរកចំណូលសម្រាប់គ្រួសារ និងជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់វិភាគ ទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិដើម្បីការពារហានិភ័យ ដើម្បីចូលរួមលើកកម្ពស់ និងអនុវត្តនូវគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល ក៏ដូចជា ការអនុវត្តការងាររបស់ខ្លួន។

នាឱកាសនោះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម លើកឡើងថា ការបើកវគ្គផ្សព្វផ្សាយគឺជាយុទ្ធនាការ ៩០ថ្ងៃ ក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា អត្ថប្រយោជន៍សិទ្ធិ និងកាតព្វកិច្ចរវាងបងប្អូនកម្មករ និយោជិត និងនិយោជក រួមទាំងការទទួលបាន ពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ជាវិធីមួយដ៏មានអត្ថន័យ និងជាប្រវត្តិសាស្រ្ត នៃវិស័យសន្តិសុខសង្គមប្រទេសកម្ពុជា។ បញ្ហានេះត្រូវបានគិតគូរពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តច្បាប់ ស្តីពីរបបសន្តិសុខសង្គម កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយកំណត់ឱ្យបេឡាជាតិសន្តិសុខសង្គមហៅកាត់​ថា (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាល គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់អនុវត្តរបបសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា រួមមានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។

សម្រាប់ "ជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា" និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ ជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ