ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញនាំយកអំណោយមនុស្សធម៌ជូនគ្រួសារជួបការលំបាក
Thu,11 August 2022 (Time 08:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 361នាក់)

នៅថ្ងៃពុធទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ បានដឹកនាំក្រុមការងារដែលមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកគណៈកម្មាធិការសាខា លោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខា មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ បាននាំអំណោយមនុស្សធម៌ចុះសួរសុខទុក្ខគ្រួសារក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ចំនួន ១៥គ្រួសារ មកពីភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ពិធីនេះបានធ្វើឡើងនៅក្នុងវត្តពោធិ៍ល័ង្ការាមអូរស្ងួត ឃុំអូប្រាសាទ ស្រុកមង្គលបូរី។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេច តែងតែយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលជួបការលំបាក។ នាពេលជាមួយគ្នានេះ ឯកឧត្តម បានអរគុណដល់អាជ្ញាធរភូមិ ឃុំ ដែលបានរាយការណ៍ និងស្នើសុំអំណោយមកសាខាទើបបានដឹងពីការខ្វះខាត និងសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ឯកឧត្តម ក៏បានជំរុញឱ្យបងប្អូនទាំងអស់គ្នាទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ និងដូសផ្សេងៗតទៅមុខទៀត ព្រោះកូវីដមិនទាន់បាត់រលត់ទៅណានៅឡើយទេ។

សូមបញ្ជាក់ថា អំណោយដែលសាខានាំមកនូវពេលនេះក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ៣ដប, ទឹកសុទ្ធ ១យួរ, ជែលលាងសម្អាតដៃ ២ដប, មុង១, ភួយ១, សារុង១, ក្រមា១ និងអាវយឺតកមូល២៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ