ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តម ប៉ែន លីណាត អភិបាលខេត្តស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំ​ក្រុមការងារពិសេស លុបបំបាត់ជំងឺគ្រុនចាញ់សំរាប់​ត្រីមាសទី២ ឆ្នាំ២០២២
Tue,28 June 2022 (Time 09:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 112នាក់)

នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ែន លីណាត អភិបាលខេត្តស្តីទី អញ្ជើញដឹក នាំកិច្ចប្រជុំ​ក្រុមការងារពិសេស លុបបំបាត់ជំងឺគ្រុនចាញ់សំរាប់ត្រីមាសទី២ ឆ្នាំ២០២២ ដោយមាន​ការចូលរួមពីក្រុមការងារពិសេស និងអង្គការជាដៃគូនានាផងដែរ ។

ក្នុងនោះដែល ឯកឧត្តម ប៉ែន លីណាត បានមានប្រសាសន៍បញ្ជាក់ថា ច្រើនឆ្នាំមកនេះ ការប្រយុទ្ធនឹ​ង​ជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺ​ដោយបាន​ធ្វើឲ្យ​អត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ។ តាមរយៈលទ្ធផល​ដែល​បាន​បង្ហាញ ដោយមន្ត្រីជំនាញពីបញ្ហាគ្រុនចាញ់នេះ បង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធ​ទាំ​ង​អស់ ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យទទួលបានជោគជ័យទៅតាមផែនការ ដែលបាន​ដាក់​ចេញ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដបានធ្វើការបេ្ដជ្ញាចិត្ដ ដើម្បីសម្រេច​គោល​ដៅនៃ​ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥។

ឯកឧត្តម ប៉ែន លីណាត បានណែនាំដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវមានទំនួលខុសត្រូវខ្ពស់លើការងារ​បញ្ហា​ប្រឈម និង ដំណោះស្រាយផ្សេងៗ ក្នុងការយល់ដឹងពីជំងឺគ្រុនចាញ់ អ្នកពាក់ព័ន្ធពិសេស​អាជ្ញាធរ​ដែនដីជួយអប់រំឲ្យមានភាពទូលំទូលាយសម្រាប់ប្រជាពលរដ្ឋណែនាំបន្តតាមគ្រប់រូបភាពគ្រប់​សកម្មភាព ដល់ប្រជាពលរដ្ឋដែលប្រឈមនឹងជំងឺគ្រុនចាញ់នៅតាមមូលដ្ឋានដែលមានការលំបាក ក្នុងការគ្រប់​គ្រង​ទិន្នន័យប្រជាជនប្រឈមនឹងជំងឺគ្រុនចាញ់។ ជាពិសេសអាជ្ញាធរដែនដីជួយធ្វើក្នុងការរៀបចំ និងផ្តល់​ព៌ត័​មានពីបញ្ហាជំងឺគ្រុនចាញ់ និងត្រូវធ្វើបច្ចុប្បន្នភាពសកម្មភាពអន្តរាគមន៍នានាដូចជាកាចែកមុង, អប់រំ​ពី​បញ្ហាការការពារពីជំងឺគ្រុនចាញ់ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ