ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
បុរស​ជនជាតិ​វៀតណាម ជា​ម្ចាស់ សៃវៀន​មាន់ នៅ​កាស​ស៊ីណូ កាឡាក់ស៊ី ប្រើ​អំពើហិង្សា មកលើ បុរស​ជនជាតិ​ខ្មែរ​ចំនួន 2 រូប បណ្ដាល​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​
Sat,07 May 2022 (Time 09:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 246នាក់)

បុរស​ជនជាតិ​វៀតណាម ជា​ម្ចាស់ សៃវៀន​មាន់ នៅ​កាស​ស៊ីណូ កាឡាក់ស៊ី ប្រើ​អំពើហិង្សា មកលើ បុរស​ជនជាតិ​ខ្មែរ​ចំនួន 2 រូប បណ្ដាល​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​
ខេត្តកណ្ដាល ÷ ចេញផ្សាយ ថ្ងៃទី 06/05/2022
ជាក់ស្តែង នៅវេលា​ម៉ោង​១៧-៤០​នាទី​ល្ងាចថ្ងៃ​ទី​០៥ ខែ​ ឧសភា ឆ្នាំ​ ២០២២ នៅ​ចំណុច​ក្នុងកាស៉ីណូ យីហោ «​កា​ឡា​ក់​ស៉ី​» ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មាន​ករណី​ដ៏​ភ្ញាក់ផ្អើល មួយ បន្ទាប់​ពី​មានការបែកធ្លាយ​ករឿង​ហិង្សា ដែល​បង្ករដោយ​បុរស​ជនជាតិ​វៀតណាម មាន​តួនាទី​ជា​ម្ចាស់​សង្វៀន​ជល់​មាន់ បាន​ប្រើ​ហិង្សា​វាយ​ជនជាតិខ្មែរចំនួន​ពីរ​នាក់ បណ្តាលឲ្យ​របួស និង​បង្ក​រឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ពូសមត្ថកិច្ច​ក្នុងមូលដ្ឋានចុះមកអន្តរាគមន៍នាំខ្លួនជនបង្ករ និងជនរងគ្រោះមកស្នង
ការដ្ឋាន នគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី នៃច្បាប់ ។
​ហេតុការណ៍​ដ៏​រញ៉េរញ៉ៃ​មួយ​នេះ​បាន​កើតឡើង បន្ទាប់​ពី​ជនសង្ស័យ​ និង​ជនរងគ្រោះ ប្រកែក​គ្នា​រឿង​យក​មាន់​ពី​វៀតណាម មក​ជល់ រួម​នឹង​រឿង​លុយ​ដែល​ខ្ចី​គ្នា​ចំនួន ១​លាន​រៀល ហើយ​ប្រកែក​ឡើងបែកផ្សែង តឹងសរសៃក ដាក់គ្នាតែម្ដង ទើប​ឈាន​ដល់​ការប្រើ​ហិង្សា វាយ​តប់ វាយចំក្បាល​គ្នា​ទៅវិញទៅមក រហូតភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ ។​
​ជនដៃដល់​មានឈ្មោះ ង្វៀង ប៊ិន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ក្នុងភូមិ​ឃុំ​កើត​ហេតុ មុខរបរ មេការ​កាស៉ីណូ រួមទាំងបក្សពួក​មានគ្នាប្រមាណ​ជា ៧ ទៅ ៨​នាក់ បាន​ព្រួតគ្នា វាយតប់ប្រើ​អំពើហឹង្សា​វាយ​ដំជនជាតិខ្មែរ ដែល​គេ​ដឹងថា​ជា​ម្ចាស់​សង្វៀន​ល្បែងស៊ីសងបញ្ជល់មាន់​ប្រចាំ​ស្រុក​ស្អាង ខេត្ត​កណ្ដាល នាពេលកន្លងមកនិងបច្ចុប្បន្ន
​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ មាន​ឈ្មោះ ដូចខាងក្រោម
ទី​១-ស្រៀ ហុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល ។
ទី​២-ម៉ុន វណ្ណា ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ ។​
តាម​ប្រភពព័ត៌មាន បានឱ្យថា​ ៖ ជនជាតិខ្មែរ ដែល​ជា​ជនរងគ្រោះ​ ត្រូវបានគេស្គាល់ថា គាត់គឺ​ជា​ម្ចាស់​ បនល្បែង សង្វៀន​បញ្ជល់មាន់មួយ ប្រចាំ​នៅស្រុក​ស្អាង ខេត្ត​កណ្តាល​ ។ ហើយ​ករណី​នេះ​គេ​សង្ស័យថា ផ្ដើមចេញពី​ការលេង​ល្បែង​ចាញ់ហើយក៏ជំពាក់​លុយ និង​កុង​គ្នា​រឿង​បើក​ល្បែងស៊ីសង​ជល់​មាន់​។​
​ចំពោះ​ករណី​ប្រើអំពើហឹង្សា​នេះ ជនដៃដល់ ហើយ​និង​ជន រងគ្រោះ បាន​អួតអាង ដំឡើង​ស្លាប​ដាក់គ្នានិង​គំរាមកំហែង​ដាក់គ្នា ដោយ​បានបោះ​ពាក្យសម្ដី​ធំៗដាក់គ្នាថា​ ខ្លួន​មាន​មេ​ៗ របស់​ខ្លួន​ធំ ប្រចាំ​ស្រុក​កោះធំ ហើយ​ភាគីម្ខាង​ទៀត​បានអួតអាងក្ដែងៗថា មានមេធំៗ ប្រចាំ​នៅក្នុងស្រុក​ស្អាង​ តាមកាងការ ពារពីក្រោយខ្នង ។ តែ​រហូតមកទល់​ពេលនេះ​ នៅ​មិនទាន់​មាន​មេ​ៗ ឬអ្នកធំ​ណា​ម្នាក់​ ចិត្តសឿងហ៊ាន​ចេញមុខ​មក​កាង ចេញមុខដោះស្រាយ​ឬមកធានា យកជនបង្ករខាងលើនេះ ឱ្យរួចខ្លួននៅឡើយទេ​ ។​
​យ៉ាងណាមិញ មហាជន​ជាច្រើន បាន​លើកឡើង​ថា ករណី​នេះ​គឺ​ផ្ដើមចេញ​ពី​ការ​លេង​ល្បែង​ភ្នាល់ ទើប​បណ្តាលឲ្យ​មាន​ការ​ខ្ចីលុ​យ ជំពាក់​លុយ​មិន​សង​ ហើយឈាន​ដល់​ការ ប្រើអំពើហឹង្សាវាយតប់​គ្នា​ទៅវិញទៅមក យ៉ាងសាហាវ បែបនេះ។​
​បច្ចុប្បន្ន ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​កោះធំ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញូន​មក​ស្នងការ​នគរបា​ល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ