ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
វីវរធំហើយៗលោកបណ្ឌិត គួយ ធាវី ជាជនសង្ស័យ រងការចោទប្រកាន់ ពីសំណាក់ជនរងគ្រោះ ចំនួន ៦៦ នាក់ ពី បទ : ររំលោភលើទំនុកចិត្ត ឆបោកប្រាក់ពួកគាត់អស់ចំនួនជាង ២០ ម៉ឺន ដុល្លាអាមេរិក !!!
Tue,24 May 2022 (Time 02:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 415នាក់)

ខេត្តប៉ៃលិន ៖ ព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ បុរសម្នាក់ ជាម្ចាស់ភាគហ៊ុនវិនិយោគ អចលនទ្រព្យ ពុះដីឡូត៍មួយកន្លែងយីហោ«គួយ ធាវី» ស្ថិតនៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន បានអះអាងថា ខ្លួនចាញ់បោកគ្រូជោគជ័យផ្នែកអចលនទ្រព្យម្នាក់ អស់ប្រាក់ជាង៦០០០ដុល្លារ ត្រូវគ្រួសារស្តីបន្ទោស ខណ:ក្រុមការងារសរុបចំនួន៦៦នាក់ ចាញ់បោកអស់ជាង២០ម៉ឺនដុល្លារ ថែមទាំងទទួលរងការជេរប្រមាថមើលងាយ គម្រាមកំហែង តាមរយ:ការឡាយវីដេអូ (Video Live) ក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងថែមទៀត លុះទ្រាំមិនបានក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ គ្រូជោគជ័យដែលគេអះអាងថា បោកប្រាស់ថវិកាវិនិយោគដីឡូតិ៍ អស់ជាង២០ម៉ឺនដុល្លារ មានឈ្មោះ គួយ ធាវី ភេទប្រុស អាយុ៦២ឆ្នាំ មានប្រពន្ធ ឈ្មោះ ចាន់ សុភ័ក្ត្រ អាយុ៣៩ឆ្នាំ រស់នៅផ្ទះលេខ៥៥ ផ្លូវលំ ភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមលោក ឡៃ វណ្ណា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានរៀបរាប់ទាំងក្តីឈឺចាប់ឱ្យដឹងថា៖ កាលពីអំឡុង ខែឧសភា ឆ្នាំ២០១៩ លោក និងក្រុមការងារ មកពីតាមបណ្តាខេត្តនានា ដូចជា ៖ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀម រាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ សរុប៦៦នាក់ បានចូលរួមសិក្ខាសាលាជាលើកទី១ ជាមួយលោកបណ្ឌិត គួយ ធាវី នៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងលើកទី២ នៅខេត្តប៉ៃលិន ក្នុងឆ្នាំដដែល។ លោកបន្តថា ពេលចប់ការបង្រៀន ម្នាក់ៗ យល់ពីគោលបំណងក្រុមហ៊ុនអចលនទ្រព្យ ក៏នាំគ្នាប្រមូលលុយបាន សរុបជាង ២០០,០០០ដុល្លារ ឱ្យទៅគ្រូជោគជ័យបោកប្រាស់ ឈ្មោះ គួយ ធាវី ទិញដី ដែលមានទំហំជាង២ហិកតា ពីម្ចាស់ដីឈ្មោះ ណុប សេរីយុទ្ធ អតីតស្នងការរងនគរបាលខេត្តប៉ៃលិន នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួចក៏ពុះអង្កន់ជាឡូតិ៍លក់តែម្តង។ លោកបន្តទៀតទាំងហួសចិត្តថា ដោយសារការជឿទុកចិត្តចំពោះលោកបណ្ឌិត គួយ ធាវីទើបក្រុមការងារលោកទាំង៦៦នាក់ បានដាក់ភាគហ៊ុន តាមលទ្ធភាពទិញដីរួមគ្នា បន្ទាប់មកក៏ពុះជាឡូតិ៍បាន១២៣ឡូតិ៍ ដែលមានក្បាលប្រវែង៥ទៅ១០ម៉ែត្រ បណ្តោយប្រវែង២០ម៉ែត្រ ហើយលក់ត្រឹមតែរយ:ពេល៣ខែប៉ុណ្ណោះ គឺអតិថិជនទិញ និងបង់រំលោះអស់រលីង ដោយអ្នកខ្លះទិញ១ទៅ២ឡូតិ៍ ខ្លះទិញ៣ទៅ៤ឡូតិ៍ ក្នុង១ឡូតិ៍ តម្លៃ៣០០០ ទៅ៤៦០០ដុល្លារ និងកន្លែងខ្លះលក់តម្លៃជាង១ម៉ឺនដុល្លារ។ ដោយសារការជឿទុកចិត្ត និងគិតថា គាត់ជាមនុស្សល្អ ជាសាស្រ្តាចារ្យម្នាក់ មានចំណេះដឹងខ្ពង់ខ្ពស់គួរឱ្យគោរពរាប់អាន ទើបហ៊ានចូលហ៊ុនទិញដីនោះ ដោយអ្នកខ្លះបានប្រគល់លុយសុទ្ឋផ្ទាល់ដៃ អ្នកខ្លះវេរតាមវីង អ្នកខ្លះទៀត វេរពីធនាគារអេស៊ីលីដា និងABAជាដើម»។ ទោះបីជាប្រពន្ធកូនហាមឃាត់ ក៏មិនព្រមស្តាប់ដែរ លុះក្រោយមកមានការស្តីបន្ទោសពីក្រុមគ្រួសារយ៉ាងខ្លាំងស្ទើរតែងើបមុខមិនរួច។ រហូតមកដល់ពេលនេះ ម្ចាស់ដីខាងលើកំពុងរកវិធីកាត់ដីតាមចំនួនទឹកប្រាក់ នៅសល់ជាង៥០០០០ដុល្លារ ត្រលប់មកវិញ ដោយឱ្យតម្លៃ១ម៉ែត្រការ៉េ ត្រឹមតែ១១ដុល្លារ ដូចអ្វីដែលបានលក់ជូនក្រុមហ៊ុនដីឡូតិ៍ប៉ុណ្ណោះ។ លោកក៏ទទូចសុំឱ្យខាងសាលាដំបូងខេត្តប៉ៃលិន ចាត់ការចំពោះរឿងការរំលោភទំនុកចិត្ត ការជេរប្រមាថមើលងាយ និងការគម្រាមកំហែងនេះ ឱ្យបានឆាប់រហ័សខណ:រហូតមកដល់ពេលនេះ អស់រយ:ពេលជាង២ខែហើយ មិនទាន់ទទួលបានលទ្ធផល ដោយខាងតុលាការហៅសួរនាំម្តងទៅ២ដងដែរ។
តាមពាក្យបណ្តឹងចូលអយ្យការអម សាលាដំបូងខេត្តប៉ៃលិន ចុះលេខ១០៩ ចុះថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២២ អមដោយស្នាមមេដៃ និងមានការប្រថាប់ត្រាពីមេធាវីលោក ហែម ពល មានកម្មវត្ថុចែងថាសូមប្តឹងពីឈ្មោះ គួយ ធាវី ភេទប្រុស កើតឆ្នាំ១៩៦០ សញ្ជាតិខ្មែរកាន់អត្តសញ្ញាណប័ណ្ណ លេខ០១០ ៨៩០ ៦៩៣ ទីលំនៅបច្ចុប្បន្ន ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទរំលោភទំនុកចិត្ត បទជេរប្រមាថ និងបទគំរាមកំហែង ប្រព្រឹត្តិនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីឆ្នាំ២០១៩ យោងតាមមាត្រា391, 394, 307, និងមាត្រា២៣១នៃក្រមព្រហ្មទណ្ឌ។ ម្យ៉ាងវិញទៀត ដោយមានជំនឿ ទុកចិត្តលើសមត្ថភាពរបស់គាត់ក៏បានដាក់ទុនចូលហ៊ុន តាមលទ្ឋភាពរបស់សមាជិកនីមួយៗ សរុបជាទឹកប្រាក់មានចំនួន២៧៦,៥១៨ដុល្លារ (តម្លៃដី)។ ពាក្យបណ្តឹងបន្តថា បន្ទាប់ពីដំណើរការពុះដីឡូត៍លក់បានប្រាក់ ជាបន្តបន្ទាប់បុរស ខាងលើ បានបង្ករឿងប្រឌិតកំហុសដេញកំចាត់កំចាយឱ្យដកខ្លួមម្តងម្នាក់ៗ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក គួយ ធាវី បានឱ្យដឹងថា ៖ អ្នកដែលចូលភាគហ៊ុនជាមួយលោក ជាអ្នកចង់ផ្តួលលោក ហើយមេការដីឡូតិ៍ជាច្រើន ត្រូវបានប្តូរ ដោយសារតែជាក្រុមអ្នកបង្ករឿងក្នុងដីឡូតិ៍ ធ្វើឱ្យលោកធ្លាក់មកដល់ស្ថានភាពសព្វថ្ងៃ។ លោកបន្តថាលោកត្រូវប្តឹងយូរហើយ ក៏ត្រូវប្តឹងឥឡូវនេះដែរ តែមិនចង់រវល់ទេ ចង់ទុកពេលធ្វើការងារល្អជាង។ លោកបញ្ជាក់ថា គេបង្ករឿងច្រើនណាស់ចំពោះខ្លួនតែលោកទុកឱ្យខាងស្ថាប័នយុត្តិធម៌ដោះស្រាយ និងរកខុសត្រូវចំពោះបញ្ហានេះ៕​

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ