ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញចូលរួម​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ​បណ្ណាល័យ ១ខ្នង និងបិទអនុសំវច្ឆរមន្ត្រីសង្ឃទូទាំងស្រុក ខ្សាច់កណ្ដាលលើកទី២៩ នៅក្នុងវត្ត​ស្វាយ​ជ្រុំ
Tue,17 May 2022 (Time 07:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 270នាក់)

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល អញ្ជើញចូលរួមក្នុងពិធីសម្ពោ​ធដាក់​ឱ្យ​ប្រើ​ប្រា​ស់ជាផ្លូវការបណ្ណាល័យ ១ខ្នង និងបិទអនុសំ​វច្ឆរមន្ត្រីសង្ឃទូទាំងស្រុកខ្សាច់កណ្ដាល លើ​កទី​២៩ នៅក្នុងវត្តស្វាយជ្រុំ ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ក្រោមអធិបតីឯកឧត្តម នាយ​ឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយ​ករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងដ៍ខ្ពង់​ខ្ពស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្ត និងចូលរួមពី អជ្ញាធរស្រុ​ក​ខ្សាច់​កណ្តាល ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ក្រោមការដឹក​នាំប្រកបដោយគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋម​ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបាននាំមកនូវ សុខសន្តិភាព សេរីភាពពេញលេញ​លើផ្ទៃប្រទេស។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសន្តិភាព និងអភិវឌ្ឍន៍លើ គ្រប់វិស័យ ពិសេសថ្មីៗនេះ​សម្ដេច​តេជោ បានខិតខំស្វែងរកវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ មកចាក់ស្រោចជូនប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែលបានធ្វើឱ្យប្រទេសកម្ពុជាយើងមិនមានអ្នកឆ្លង និងស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ ឡើយ ហើយប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោកជាប្រទេសដែល​ទប់ស្កាត់ជំងឺកូវីដ-១៩បានល្អប្រសើ។

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សា​សុខសន្តិ​ភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិរន្តរ​ភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

នៅក្នុងពិធីនេះដែរ ឯកឧត្តម ក៏បានអំពាវនាវ អោយប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត សូមទៅ​ចូល​​រួ​មបោះ​ឆ្នោតក្រុ​មប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ អោយបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអា​ទិត្យ ទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ