ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
មហាជនទូទៅកំពុងតែមានការរិះគន់ទៅលើលោកឧកញ៉ាលឹមប៊ុណ្ណា ហៅខ្នា អតីតមេឧក្រិដ្ឌជន កាប់បំផ្លាញព្រៃឈើនៅភូមិភាគឦសានជាទ្រង់ទ្រាយធំ
Fri,08 April 2022 (Time 04:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 278នាក់)

មហាជនទូទៅកំពុងតែមានការរិះគន់ទៅលើលោកឧកញ៉ាលឹមប៊ុណ្ណា ហៅខ្នា អតីតមេឧក្រិដ្ឌជន កាប់បំផ្លាញព្រៃឈើនៅភូមិភាគឦសានជាទ្រង់ទ្រាយធំហើយដឹកយកទៅលក់នៅប្រទេសវៀតណាម កាក់កបបានលុយច្រើន ទើបបានងារជាឧកញ៉ា សព្វថ្ងៃនេះកំពុងតែដើរសាបព្រោះនូវមនោគមវិជ្ជាល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងឡូតូនិងកន្ទុយលេខឆ្នោតរបស់យួន ទាំងនៅរាជធានីភ្នំពេញនៅតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំគឺលោកឧកញ៉ាលឹមប៊ុណ្ណា ហៅខ្នា កំពុងតែឲ្យបក្សពួករបស់ខ្លួនដែលទើបនឹងរួចចេញពីទ្រុង ប្រើមនោគមវិជ្ជាដើម្បីឲ្យអ្នកញៀនល្បែងនៅតាមមូលដ្ឋាន សាជាថ្មីម្ដងទៀតហើយ បើតាមប្រភពលោកឧកញ៉ាបានប្រើខ្លាដែលទើបនឹងចេញពីទ្រុងដើរក្រឡុកខ្លាំងជាងគេនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មហាជនបានបន្តទៀតថាមានល្បែងគ្រប់មុខជាច្រើនប្រភេទ បានបង្កឲ្យអសន្តិសុខដល់សង្គមជាតិទាំងមូលនាំឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារចោរលួចចោរកម្មចោរប្លន់គ្រប់បែបយ៉ាង។
សូមបញ្ជាក់ថាឧកញ៉ាលីមប៊ុណ្ណា ហៅខ្នា បន្ទាប់ពីបានអាជ្ញាប័ណ្ណបន្តជាភ្នាក់ងារចែកចាយ អាជីវកម្មឆ្នោតឡូតូ ពីម្ចាស់ក្រុមហ៊ុន លោកឧកញ៉ាទិត្យ ម៉េង រួចមក បានដើរបង្កើតទីតាំងរបស់ខ្លួនជាច្រើនកន្លែងជាពិសេសតាមហាងកាហ្វេ និងតាមតារាងបាល់ បើតាមច្បាប់អនុញ្ញាតអាជីវកម្មឆ្នោតឡូតូពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ឱ្យចេញជាប្រចាំថ្ងៃ យ៉ាងច្រើន.4.ដងក្នុងមួយថ្ងៃ តែលោកឧកញ៉ាលឹមប៊ុណ្ណា ហៅខ្នា បានកែតម្រូវជាថ្មី ផ្ទុយនឹងច្បាប់និងឡាយសិន លេងបាន 24 ម៉ោងក្នុងមួយថ្ងៃតាមលេខតូចធំ ដែលចេញ លោកឧកញ៉ាខ្នា ក្រៅពីរបររកស៊ីខុសច្បាប់ផ្ទុយនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលគ្មា នរកអ្វីឲ្យចំណេញដូចការទន្ទឹងទុកដែលលោកបានរកស៊ីកន្លងមកគឺកាប់បំផ្លាញព្រៃឈើនៅប៉ែកភូមិភាគឥសាន្ត ហើយយកលុយខ្មៅ ដែលរកស៊ីមានបានដោយសារតែបំផ្លាញធនធានធម្មជាតិនោះមកលាងដាំជាចំការផ្លែឈើផ្សេងៗនៅតាមបណ្ដាលក្រុមហ៊ុនរបស់លោក ដើម្បីប្រឡប់ភ្នែកមហាជន។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ