ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីការរៀបចំក្របខណ្ឌប្រព័ន្ធឌីជីថលសម្រាប់ការផ្តល់សេវារដ្ឋបាលសាធារណៈរបស់រដ្ឋបាលខេត្តព្រះសីហនុ
Wed,30 March 2022 (Time 09:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 280នាក់)

នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីការរៀបចំក្របខណ្ឌប្រព័ន្ធ ឌីជីថលសម្រាប់ការផ្តល់សេវារដ្ឋបាលសាធារណៈរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីទីប្រឹក្សាគម្រោង និងអ្នកជំនាញទីក្រុងឆ្លាតវៃ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធតាមរយៈប្រព័ន្ធ Online។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំថា កម្មវិធី 3i នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការផ្ដួចផ្ដើមសិក្សារៀបចំនូវយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ សម្រាប់ក្រុងព្រះសីហនុ ក្នុងក្របខណ្ឌប្រព័ន្ធឌីជីថល សម្រាប់សម្របសម្រួលផ្ដល់សេវារដ្ឋបាលសាធារណៈរបស់រដ្ឋបាលខេត្ត និងការសិក្សាគម្រោងសាកល្បងចំណតរថយន្តឆ្លាតវៃ ក្រុងព្រះ សីហនុ។
លោកស្រីអភិបាលរងខេត្តបានបន្តថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលក្នុងអភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម មានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ ទុក និងប្រកាសប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥ ក្រោមការសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ បច្ចុប្បន្នក្រុមការងារកំពុងធ្វើការសិក្សាប្រមូលទិន្នន័យរៀបចំនូវផែនការសកម្មភាពសម្រាប់ការរៀបចំផែនការមេ។ ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិមួយយ៉ាងសំខាន់នៅតំបន់ឆ្នេរ ដែលរាជរដ្ឋាភិ បាលកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាច្រក ចេញចូលអន្តរជាតិ ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភាកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈ មណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អ។ ដូច្នេះការអភិវឌ្ឍក្រុងព្រះសីហនុ ជាទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព និងបរិយាប័ន្នស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣១ ភារកិច្ចចំពោះមុខយើងត្រូវរួមគ្នាអនុវត្ត និងរៀបចំឱ្យស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យឆ្នាំ២០៣០ របស់ខេត្តព្រះសីហនុ ក្នុងការអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកស្រីបានបន្តទៀតថាកិច្ចប្រជុំនេះដើម្បីប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ សម្រាប់គម្រោងសិក្សា Enterprise Architecture ទីក្រុងឆ្លាតវៃ ជាក្របខណ្ឌប្រព័ន្ធឌីជីថល សម្រាប់ការផ្ដល់សេវារដ្ឋបាលសាធារណៈរបស់រដ្ឋបាលខេត្ត ដូច្នេះយើងត្រូវយកចិត្តទុកដាក់ស្ដាប់បទបង្ហាញពីអ្នកជំនាញទីក្រុងឆ្លាតវៃ ដើម្បីចូលរួមផ្ដល់ជាមតិយោបល់ផ្តល់ព័ត៌មាន និងលើកអនុសាសន៍សម្រាប់រួមចំណែកដល់ការរៀបចំឯកសារ ក្របខណ្ឌកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រមូលធាតុចូល ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងផ្នែករដ្ឋាភិបាល វិស័យឯកជន ធុរជន និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ