ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
Wed,05 January 2022 (Time 09:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 260នាក់)

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគីរី បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត លើកទី ៣១ អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម មែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ចំនួន ៤រូប លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុកទាំង៥ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។
របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ មាន ÷ ១-មតិបើកអង្គប្រជុំពិនិត្យកូរ៉ុមនិងអនុម័តសេចក្ដីព្រាងរបៀបវារៈប្រជុំ ២-ឆ្លងកំណត់ហេតុប្រជុំសាមញ្ញលើកទី ៣០ របស់ក្រុមប្រឹក្សាខេត្ត ៣-ឆ្លងរបាយការណ៍សកម្មភាពនិងលទ្ធផលការងារប្រចាំខែធ្នូឆ្នាំ ២០២១ របស់រដ្ឋបាលខេត្ត ៤-ឆ្លងសេចក្ដីសម្រេចស្ដីពីការបែងចែកតួនាទីភារកិច្ចនិងរបៀបរបបការងារជូនគណៈអភិបាលខេត្ត ៥-ឆ្លងតារាងបែងចែកប្រាក់រង្វាន់ជូនត្រីដូចការសាលាខេត្តចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ ២០២១ ៦-បញ្ហាផ្សេងៗ ៧-មតិបូកសរុបកិច្ចប្រជុំរបស់ឯកឧត្តមប្រធានអង្គប្រជុំ។
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរដល់ ឯកឧត្តមអភិបាលខេត្ត ដែលបានផ្ដួចផ្ដើមគំនិតរំលឹកខួប ៦០ ឆ្នាំនៃថ្ងៃបង្កើតខេត្តមណ្ឌលគិរី និងអរគុណដល់គណ:អភិបាលខេត្តអាជ្ញាធរ កងកម្លាំង និងគ្រប់អង្គភាព ដែលបានចូលរួមយ៉ាងសកម្មជំរុញឲ្យកម្មវិធីរំលឹកខួប៦០ ឆ្នាំរបស់ខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅបានរលូន អធិកអធ័ម និងទទួលបានការសាទរពីប្រជាពលរដ្ឋទូទាំងខេត្ត។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់អាជ្ញាធរស្រុក/ក្រុងទាំង៥ និងឃុំសង្កាត់ទាំងអស់ ត្រូវណែនាំដល់ប្រជាពលរដ្ឋ ត្រូវដាក់ទង់ជាតិនៅតាមមុខផ្ទះ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ១៩៧៩- ២០២២។ ម្យ៉ាងទៀតអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការជំរុញ លើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសគឺការពារអាយុជីវិតរបស់ខ្លួននិងក្រុមគ្រួសារ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានថ្លែងកោតសរសើរដល់សមត្ថកិច្ច មន្ទីរ អង្គភាព និងអាជ្ញាធរក្រុងស្រុក ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការសម្រួលចរាចរណ៍តាមដងផ្លូវ និងការរៀបចំសោភ័ណភាពទូទាំងក្រុងសែនមនោរម្យ ក្នុងឱកាសខួប ៦០ ឆ្នាំនៃថ្ងៃបង្កើតខេត្តក៏ដូចជាថ្ងៃឆ្លងឆ្នាំសកល។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់ប្រធានមន្ទីរអង្គភាពនិងថ្នាក់ដឹកនាំ ក្រុង ស្រុក កងកម្លាំងទាំងអស់ ត្រូវតែមានវត្តមានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងករណីអវត្តមាន ត្រូវមានមូលហេតុត្រឹមត្រូវ និងទទួលបានការអនុញ្ញាតិពីឯកឧត្តមអភិបាលខេត្ត។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ផ្លូវគមនាគមន៍ ក្នុងខេត្ត ដោយស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ និងមិនត្រូវសាងសង់សំណង់រំលោភលើដីចំណីផ្លូវឡើយ។
ឯកឧត្តម ថង សាវុន បានជំរុញដល់មន្ទីរសុខាភិបាលសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំផែនការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅទូទាំងខេត្ត ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាយុចាប់ពី ៥ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រប់ៗគ្នា៕
ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ