នាព្រឹកថ្ងៃពុធទី៥ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំប្រកាសបេក្ខជនទទួលបានជ័យលាភីចូលក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការសុីវិលក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយក បានផ្តល់ការណែនាំគន្លឹះសំខាន់ៗដល់មន្រ្តីដែលទេីបទទួលបានក្របខ័ណ្ឌថ្មី ត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវគោរពនិងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវមានអាកប្បកិរិយា សុភាពរាបសារ ថ្លៃថ្នូរនិងមុឺងម៉ាត់ក្នុងការងារ ត្រូវស្មោះត្រង់ចំពោះអង្គភាព មេកេីយនិងសហការីរបស់ខ្លួន ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជានគរបាលជាតិ ត្រូវគោរពនិងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទបញ្ញត្តិ និងបទបញ្ជាផ្សេងៗ ត្រូវមានអព្យាក្រឹត្យភាពក្នុងសកម្មភាពការងារ ហាមដាច់ខាតការចូលបនល្បែងសុីសង ដោយគ្មានភារកិច្ច។ ឯកឧត្តម អគ្គនាយក សង្កត់ធ្ងន់ថាត្រូវពិនិត្យមន្រ្តីណាដែលមានសមត្ថភាពនៅមានកម្រិតត្រូវបណ្តុះបណ្តាលបន្ថែមនិងត្រូវអនុវត្តបទបញ្ជាលេខ០០៦បបជ ស្តីពីវិន័យកងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ដេីម្បីជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាព៕ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (វីរៈបុរសជាតិ)
វីដែអូ