នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ សាលាសង្កាត់កំពង់ចាម សាលាសង្កាត់វាលវង់ និងផ្លូវមួយខ្សែ ក្នុងក្រុងកំពង់ចាម។ ក្នុងឱកាសនៃការចុះពិនិត្យនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានពន្លឿនក្រុមជាងត្រូវសាងសង់ឲ្យរួចនៅបំណាច់ឆ្នាំ ២០២២ ខាងមុខនេះ និងត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ឱ្យប្រើប្រាស់បានយូរអង្វែង។គួរបញ្ចាក់ថាសាលាសង្កាត់កំពង់ចាម ត្រូវបានប្ដូរទីតាំងពីរភូមិទី ១១ មកសាងសង់ក្នុងភូមិទី ៧ ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមវិញ។ បច្ចុប្បន្នសាលាសង្កាត់កំពង់ចាមនេះសាងសង់បានលទ្ធផលប្រមាណជា ៨០ % ។ ដោយឡែក ចំពោះសាលាសង្កាត់វាលវង់ ដោយសារទីតាំងចាស់តូចចង្អៀត ត្រូវបានអភិបាលខេត្តកំពង់ចាម សម្រេចសាងសង់ថ្មី ស្ថិតក្នុងភូមិទី ១ ដដែល ។ បច្ចុប្បន្នសាលាសង្កាត់វាលវង់ សាងសង់បានលទ្ធផលប្រមាណជា ៥០ទៅ ៦០ % ហើយដែរ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរនៅបំណាច់ឆ្នាំ ២០២២ ខាងមុខនេះ ដូចសាលាសង្កាត់កំពង់ចាមដែរ។បើតាមលោក សុខ លឹមហ៊ាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងផងដែរថា ផ្លូវតាណេង ទទឹងប្រវែង ១៤ ម៉ែត្រ និង បណ្តោយប្រវែង ៧០០ ម៉ែត្រ ជាប្រភេទ ផ្លូវក្រាលកៅស៊ូ DBST ស្ថិតនៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម បានស្ថាបនា រួចរាល់ជាស្ថាពរហើយ៕ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (វីរៈបុរសជាតិ)
វីដែអូ