ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អញ្ជើញទទួលសម្ភាររួមមានអង្ករ ១តោន និងមី១០កេស ដែលជាការឧបត្ថម្ភរបស់ឯកឧត្តម កែសេងគីម សមាជិក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោកជំទាវក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០២ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អញ្ជើញទទួលសម្ភាររួមមានអង្ករ ១តោន និងមី១០កេស ដែលជាការឧបត្ថម្ភរបស់ឯកឧត្តម កែសេងគីម សមាជិក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោកជំទាវក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។
សូមគោរពជូនពរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមកែ សេងគីម សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារនិងលោកជំទាវ និងសូមពរឯកឧត្តម លោកជំទាវ និងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបានសុខភាពល្អបរិបូណ៍ សុខសុភមង្គល និងជួបតែពុទ្ធពរទាំងាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង និងជៀសផុតជំងឺកូវីដ១៩ ។