ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រួមជាមួយសហការី បានអញ្ជើញនាំយកអង្ករ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ព្រមទាំងម៉ាស់ ផ្តល់ជូន
Wed,18 August 2021 (Time 06:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 299នាក់)

នៅព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១នេះ ឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រួមជាមួយសហការី បានអញ្ជើញនាំយកអង្ករ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ព្រមទាំងម៉ាស់ ផ្តល់ជូនរដ្ឋបាលឃុំខ្នាឆ្មារ និងឃុំធ្លកវៀន ដើម្បីត្រៀមបម្រុងសម្រាប់ផ្គត់ផ្គង់ ប្រជាពលរដ្ឋដែលវិលប្រឡប់ពីតំបន់ងាយរងគ្រោះ និងពីព្រះរាជាណាចក្រថៃឡង់ដ៍ ក៏ដូចជាប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់មេឃុំ និងបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាអនាម័យ និងអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។ សម្ភារដែលឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង និងសហការី ផ្តល់ជូនរួមមាន៖
១. អង្ករ ២ ០០០ គីឡូក្រាម (២តោន)
២. មីម៉ាម៉ា ២១ កេស
៣. ទឹកត្រី ២០ យួរ
៤. ទឹកស៊ីអ៊ីវ ២០ យួរ
៥. ម៉ាស់ប្រភេទ 3M ចំនួន ១ ៥០០ ម៉ាស់ (សម្រាប់ពេទ្យជួរមុខនៅមណ្ឌលសុខភាពឃុំធ្លកវៀន)៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ