ថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វើការពង្រឹងវិន័យចំពោះកងកម្លាំងទាំងអស់ បន្តធានាការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព នៅក្នុងមូលដ្ឋាន
Mon,08 November 2021 (Time 09:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

ខេត្តទាំងមូល និងលើកឡើងនូវ០៥ចំនុច ណែនាំដល់កម្លាំងនគរបាលលជាតិ រួមមាន៖
១. ដាច់ខាតគោរពវិន័យនគរបាល
២. ចូលរួមអនុវត្ត ៣កុំ-៣ការពារ និងវិធានការសុខាភិបាល
៣. ពង្រឹងការគ្រប់គ្រងកម្លាំង កិច្ចការងារជំនាញ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
៤. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង
៥. ការពារដាច់ខាត រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។
លោកឧត្តមសេនីយ៍ស្នងការ សួរសុខទុក្ខ សំណេះសំណាល ដាក់ចេញបទបញ្ជានានាដល់កងកម្លាំងនគរបាលខត្តបែបនេះ ធ្វើឡើងនៅទីបញ្ជាការស្នងការនគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានកងកម្លាំងសរុប ២៣៨នាក់ ក្នុងនោះកម្លាំងកងអន្តរាគមន៍ពិសេសចំនួន១២០នាក់ កម្លាំងប្រចាំបញ្ជាពេញ២៤ម៉ោងលើ០៧ថ្ងៃ ចំនួន២០នាក់ និងមន្ត្រីការងាររដ្ឋបាល និងចរាចរណ៍ចំនួន៩៨នាក់ ។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានកោតសរសើរចំពោះ បងប្អូនកងកំលាំងនគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការគោរព អនុវត្តវិន័យ របស់កងកម្លាំង បានយ៉ាងល្អប្រសើរ ។ ស្ថិតនៅក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលនៅក្នុងប្រទេស កងកម្លាំងនគរបាលយើង បាននិងបន្តខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ក្នុងការបំពេញការងារស្នូលរបស់អង្គភាព រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការបំរើសេវាសាធារណៈ ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ