ថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ហេង ណារ៉េត អនុ រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមស្តាប់បទបង្ហាញ ស្ដីពីក្របខណ្ឌការងារឈានទៅអនុវត្តប្រព័ន្ធថ្មីគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
Wed,03 November 2021 (Time 07:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ហេង ណារ៉េត អនុ រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមស្តាប់បទបង្ហាញ ស្ដីពីក្របខណ្ឌការងារឈានទៅអនុវត្តប្រព័ន្ធថ្មីគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ដើម្បីចាត់ចែងដោះស្រាយបញ្ហាការគ្រប់គ្រងសំរាម និងសំណល់រឹងនៅតាមក្រុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាព ថ្ងៃនេះយើងមានបទបង្ហាញជាច្រើន ដែលជាយុទ្ធសាស្ត្រថ្មី ដើម្បីឱ្យការគ្រប់គ្រងសំរាមរបស់យើងបានស្អាត លឿន និងមានចិរភាព។ សម្រាប់ខេត្តព្រះសីហនុ ឬក្រុងព្រះសីហនុ យើងទទួលបានទីលានចាក់សំរាមថ្មីមួយនៅស្រុកព្រៃនប់ បំរើឱ្យការដឹកជញ្ជូនសំរាមចាក់គរទុក។ ដោយសាររយៈពេលកន្លងមក យើងជួបវិបត្តិសំរាមនៅក្រុងព្រះសីហនុ ទោះបីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមបានប្រមូលសំរាមដឹកចេញពីក្រុង ដោយបន្តទៅចាក់រាយប៉ាយគ្មានសណ្តាប់ធ្នាប់ ការគ្រប់គ្រងគ្មានបច្ចេកទេស សំរាមបានប្រមូលចេញពីក្រុងយកទៅទុកកន្លែងផ្សេងតែប៉ុណ្ណោះ ដោយយើងមិនបានប្រើប្រាស់បច្ចេកទេស ដើម្បីគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។ យើងបានឯកភាពគ្រប់គ្រងទីលានចាក់សំរាម ដោយសូមឱ្យក្រសួងបរិស្ថានបង្កើតរដ្ឋាករមួយសម្រាប់គ្រប់គ្រងសំរាម ដែលជាដំណើរការថ្មីដែលកម្ពុជា ស្វែងយល់ការគ្រប់គ្រងទីលានចាក់សំរាម ឱ្យកាន់តែមានប្រសិទ្ធិភាព។ យើងត្រូវរៀបចំយន្តការ នីតិវិធីរកថវិកា ដើម្បីដំណើរការគ្រប់គ្រងសំរាម និងសំណល់រឹងនៅខេត្តព្រះសីហនុ។ ក្រុងព្រះសីហនុ មានការគាំទ្រពីមន្ទីរបរិស្ថាន រួមគ្នាធ្វើកិច្ចការជាច្រើន ក្នុងការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូរ ក្នុងការប្រមូលសំរាម និងរៀបចំប្រតិទិនបញ្ចេញសំរាម ព្រមទាំងដាក់ចេញនូវយុទ្ធនាការនៃការចុះបិទផ្សព្វផ្សាយកម្មវិធីបញ្ចេញសំរាមរបស់ប្រជាពលរដ្ឋតាមពេលវេលា។
ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តខិតខំផ្សព្វផ្សាយនូវស្លាកសញ្ញាទាក់ទងនៃកាហាមបោះចោលសំរាម រួមទាំងការផាកពិន័យចាប់ពី ២ម៉ឺនរៀល ដល់ ៤០ម៉ឺនរៀល ប្រសិនបើមានការបំពានបោះចោលសំរាមមិនត្រឹមត្រូវនៅតាមបណ្តោយឆ្នេរសមុទ្រ និងតាមដងផ្លូវសាធារណៈ។ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុងស្រុកដែលបានចូលរួមប្រជុំតាមប្រព័ន្ធ Zoom Meeting ត្រូវយកចិត្តទុកដាក់តាមដានគ្រប់គ្រងសំរាមឱ្យមានប្រសិទ្ធភាព ដោយវានឹងជួយពង្រីកការគ្រប់គ្រងសំរាមក្នុងក្របខណ្ឌទូទាំងខេត្តរបស់យើងបានល្អ។ ព្រោះយើងមិនអាចទទួលយកការស្អាតតែកណ្តាលក្រុង តែតាមដងផ្លូវសាធារណៈ និងតាមឃុំ សង្កាត់ផ្សេង ទៀតបន្តពង្រាយសំរាមនោះទេ។ ទាក់ទងនឹងការទទួលភ្ញៀវទេសចរ យើងត្រូវរួមគ្នាគិតគូរតាមដានប្រមូលផ្តុំរកដំណោះស្រាយ លើការគ្រប់គ្រងសំរាមកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ សំដៅលើកកម្ពស់ប្រព័ន្ឋគ្រប់គ្រងសំរាម និងតម្លៃឱ្យមានប្រសិទ្ធិភាពតាមប្រព័ន្ធថ្មី ទី១.ឆន្ទៈ ២.ការបេជ្ញាចិត្ត ៣.ធ្វើជាម្ចាស់ ដើម្បីធានាសមត្ថភាព និងសមិទ្ធផលក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹង។ យើងត្រូវធានានិរន្តរភាពឱ្យមានប្រសិទ្ធភាព ដោយមានការចូលរួមពីក្រុមហ៊ុន អាជ្ញាធរ និងប្រជាពលរដ្ឋ ទើបក្រុងរបស់យើងមានភាពស្អាត និងមានពណ៌បៃតង។ បច្ចេកទេស និងបច្ចេកវិទ្យាក្នុងការអនុវត្តការប្រមូលសំរាម ក្រុមហ៊ុនត្រូវមានតួនាទីក្នុងការប្រមូលសំរាមចេញពីក្រុង ស្រុក។ ទន្ទឹមនោះប្រជាពលរដ្ឋជាអ្នកបង្កើតសំរាម ត្រូវធ្វើការញែកសំរាមឱ្យបានត្រឹមត្រូវ។ យើងក៏ទាមទារការអប់រំ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងការគ្រប់គ្រងបញ្ចេញសំរាមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ