ថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
Tue,02 November 2021 (Time 05:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរផ្តល់វ៉ាក់សាំង ដល់មនុស្សពេញវ័យរហូតនាពេលនេះ បន្តផ្តល់សម្រាប់កុមារាកុមារី ជាពន្លកទំពាំង និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាមាតា បិតា អាណាព្យាបាលរបស់កុមារ សូមនាំកូនអាយុ៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងក្រុង-ស្រុកទាំង៧ ក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ធ្វើការថ្លែងអំណរគុណ និងអំពាវនាវបែបនេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត រួមដំណើរដោយអភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងកុមារាកុមារី ដែលបានទៅទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាព ក្រែក១ ក្នុងស្រុកពញាក្រែក នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់កុមារអាយុ០៥ឆ្នាំ នៅទូទាំងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់ដូសទី១ និងដូសទី២ ចាប់ពីថ្ងៃ២៨ ខែវិច្ឆិកា ដល់១១ ខែធ្នូ ឆ្នាំ២០២១។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានថ្លែងក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា <<សូមក្លាចកូវីដ កុំក្លាហានជាមួយកូវីដ>> ដោយបន្តចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក៏ដូចជាក្នុងដំណើរការបើកប្រទេសឡើងវិញ ជាពិសេសការបើកដំណើរការសាលារៀន សិស្សានុសិស្សចូលសិក្សារៀនសូត្រឡើងវិញផងដែរ។
ក្នុងឱកាសយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តត្បូងឃ្មុំ សង្កេតឃើញថា មាតាបិតា អាណាព្យាបាល និងកុមារ កុមារី បានសម្តែងនូវសេចក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការចាក់វ៉ាក់សាំង ចាប់ពីមនុស្សពេញវ័យ វ័យជំទង់ និងដល់កុមារ អាយុ៥ឆ្នាំនាពេលនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ