ថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ក្រុមការងារដោះស្រាយសំណូមពរ និងទំនាស់របស់ប្រជាពលរដ្ឋ នៅក្រុងកំពង់ឆ្នាំង សម្របសម្រួលបញ្ចប់ទំនាស់រ៉ាំរ៉ៃ សុំបើកផ្លូវ១ករណី ទទួលបានជោគជ័យ
Wed,17 November 2021 (Time 10:36 PM)
ដោយ ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង (ចំនួនអ្នកអាន: 11នាក់)

កំពង់ឆ្នាំង៖ ទំនាស់សុំបើកផ្លូវរវាងបងប្អូនជីដូនមួយនិងគ្នា ដែលកើតឡើងជាយូរណាស់មកហើយនោះ ត្រូវបានដោះស្រាយបញ្ចប់ប្រកបជោគជ័យដោយការយោគយល់អធ្យាស្រ័យគ្នា ដោយក្តីរំភើប និងការស្រឡាញ់រាប់អានជាបងប្អូនដូចដើមវិញ បន្ទាប់ពីក្រុមការងារដោះស្រាយទំនាស់និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ម ឈឿម អនុប្រធានក្រុមការងារ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
លោកជំទាវ ប៊ន សុភី បានបញ្ជាក់ឱ្យដឹងថាៈ នៅថ្ងៃនេះ ជាជោគជ័យថ្មីមួយទៀតសម្រាប់ក្រុមការងារ ដែលបានដោះស្រាយសម្របសម្រួលបញ្ចប់ទំនាស់មួយ ដែលបានកើតឡើងជាយូរណាស់មកហើយ រវាងបងប្អូននិងបងប្អូនជីដូនមួយនិងគ្នាភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយលោក ឯម សុក ដែលជាម្ចាស់ដី បានសម្បទានដី ទទឹង២ម៉ែត្រសម្រាប់ធ្វើផ្លូវ។ លោកជំទាវ បានមានប្រសាសន៍ឱ្យដឹងបន្តថា ក្រុមការងារចុះដោះស្រាយទំនាស់ ដែលបានចុះសម្រសម្រួលករណីវិវាតនាពេលនេះ គឺបានអនុវត្តនូវយន្តការមួយដោយផ្អែកលើគោលការណ៍ច្បាប់ជាធំ និង ការសម្របសម្រួលរវាងភាគីទាំងសងខាង ដោយពុំមានអ្នកឈ្នះ និង ពុំមានអ្នកចាញ់ ទទួលយកទាំអស់គ្នា។
ក្រុមគ្រួសារទាំងពីរ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវ ប៊ន សុភី សុភី និងក្រុមការងារដោះស្រាយទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យគ្រួសាររបស់ពួកគាត់បានយោគយល់ អធ្យាស្រ័យគ្នា និងរាប់អានគ្នាជាបងប្អូនដូចដើមវិញ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ