ថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហត្តរាយខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការដាក់ចេញផែនការឆ្លើយតប អន្តរាគមន៍ និងដោះផលប៉ះពាល់គ្រោះទឹកជំនន់
Wed,27 October 2021 (Time 10:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហត្តរាយខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការដាក់ចេញផែនការឆ្លើយតប អន្តរាគមន៍ និងដោះផលប៉ះពាល់គ្រោះទឹកជំនន់ ក្នុងស្រុកសេសាន និងការត្រៀមកម្លាំងអន្តរាគមន៍ បង្ការ ជួយសង្រ្គោះ មុនពេល កំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយកើតឡើង ព្រមទាំងត្រៀមនូវសម្ភារ និងស្បៀងសម្រាប់ធ្វើការឆ្លើយតបបានទាន់ពេលវេលា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុកសេសាន មន្ទីរអង្គភាពពាក់ព័ន្ធ និងនាយិកាទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ណែនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗក្នុងការប្រើប្រាស់កម្លាំង មធ្យោបាយសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងករណីត្រូវជម្លៀសទៅទីទួលមានសុវត្ថិភាព។ បន្តកិច្ចសហការជាមួយដៃគូរអភិវឌ្ឍ សប្បុរសជននានាក្នុងការត្រៀមលក្ខណៈក្នុងការបង្ការ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងទាំងមូល។
ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកផងដែរ ដល់អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងផងដែរ ក្នុងកិច្ចរួមសហការគ្នា លើការស្តារឡើងវិញ ក្នុងវិស័យកសិកម្ម និង ធនធានទឺក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កត្តាសំខាន់គឺការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ដែលមានស្រាប់ ដើមី្បឲ្យប្រែក្លាយជាសរសៃឈាមក្នុងការស្រោចស្រព ផលដំណាំរបស់ប្រជាកសិករ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ