ថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំស្ដីពី «ការផ្សព្វផ្សាយលទ្ធផលការងារ និងការរៀបចំផែនការកៀងគរធនធានដោះស្រាយបញ្ហាពលករ ខេត្តកំពង់ចាម »
Wed,27 October 2021 (Time 10:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំស្ដីពី «ការផ្សព្វផ្សាយលទ្ធផលការងារ និងការរៀបចំផែនការកៀងគរធនធានដោះស្រាយបញ្ហាពលករ ខេត្តកំពង់ចាម »កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក លោក លោកស្រីមកពីមន្ទីរអង្គភាពពាក់ព័ន្ធជាប្រធានក្រុមជំនាញទាំង៦ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោក លោកស្រីអង្គការដៃគូរផងដែរ ។
កិច្ចប្រជ៉ំនេះមានគោលបំណង៖
១, ពិភាក្សាអំពីការរៀបចំផែនការកៀគរធនធាន ដោះស្រាយបញ្ហាពលករ។
២, កសាងសមត្ថភាពអ្នកចូលរួមស្ដីពីតួនាទី និងភារៈកិច្ចរបស់សមាជិកលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
៣, សម្របសម្រួលផ្សព្វផ្សាយលទ្ធផលការងារ របស់ស្ថាប័នសមាជិកលេខាធិការរដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១។
មិនតែប៉ុណ្ណោះពិភាក្សាពីការរៀបចំផែនការថ្នាក់ខេត្តសម្រាប់ ឆ្លើយតបបន្ទាន់ នឹងបញ្ហាយេនឌ័រ បញ្ហាសុខភាពសម្រាប់ពលករនិងគ្រួសារ សម្របសម្រួល ផ្ដល់នូវមុខរបរបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងរកទីផ្សារ ដើម្បីបង្កើនជីវភាពរស់នៅរបស់គ្រួសារពលករ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ