ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ
Fri,03 April 2020 (Time 01:24 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 221នាក់)

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ ហ៊ុន កុសនី អភិបាល​រង​ខេត្ត​កណ្តាល បានដឹក​នាំក្រុមការងា​រចុះសាកសួសុខទុក្ខ និងចែកអំណោយជូន ប្រជាព​លរដ្ឋក្រី​ក្រ ចំនួន​៣០​គ្រួសារ តាម​ខ្នងផ្ទះ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយមា​នការចូលរួមពី អជ្ញាធរភូមិ ឃុំ និង​មន្ត្រី​ពាក់ព័ន្ធនានា។
សូមជម្រាបដែរថា អំណោយដែល​បានចែកជូនប្រជាពលរដ្ឋទាំង​៣០គ្រួសារ​នោះ ក្នុងមួ​យគ្រួសារទទួលបាន ​អង្ករ ១០គីឡក្រាម សាប៊ូ ៤ដុំ និងក្រមា១។

ក្នុងឱកាសនោះ លោកជំទាវអភិបា​លរងខេត្ត បានផ្សព្វផ្សាយ ​ណែនាំ ដល់ប្រជាពលរដ្ឋ អំពីការធ្វើអ​នាម័យដើម្បីបង្ក និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំ​របស់ក្រសួង​សុខាភិបា​ល ដូចជា ត្រូវលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ និងទឹក ឬប្រើទឹក​លាងដៃដែល​មានជា​តិអាល់កុលកាត់បន្ថយ​ការចេញក្រៅ និងការជួបជុំគ្នា​ប្រសិនបើគ្មានការចាំបាច់។

លោកជំទាវបានបន្តថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋចេញ​ក្រៅត្រូវពាក់ម៉ាស ឬរុំក្រមាជានិច្ច ហើយ​ត្រូវទៅជួបគ្រូពេទ្យ​ជាបន្ទាន់ប្រសិនបើមានអាការៈគួឲ្យសង្ស័យ ដូចជាក្តៅខ្លួន ក្អក និងពិបាក​ដកដ​ង្ហើម​ជាដើម ហើយក្នុងករណី​មានប្រជា​ពលរដ្ឋណាដែលទើប​ត្រឡប់ពីបរទេស​ត្រូវរាយការណ៍​ទៅអាជ្ញាធរ​ភ្លាមៗ ដើម្បីធ្វើការពិនិត្យជៀសវាងការឆ្លងជំងឺកូវីដ-១៩។
លោកជំទាវក៏​បានក្រើនរំលឹក​ដល់អជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យជំនាញត្រូវបន្ត ធ្វើការផ្សព្វ​ផ្សាយ​អ​ប់រំ នៅតាមមូលដ្ឋានជាពិសេស នៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធា​នការ ទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (វីរៈបុរសជាតិ)

វីដែអូ