ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី​ក្នុង​ពិធីប្រកាសផ្ទេរ និង ចូលកាន់​ដំណែង រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា
Thu,02 April 2020 (Time 08:14 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 965នាក់)

រាជធានីភ្នំពេញ​៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី​០២ ខែសីហា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គ​ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអ​ធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា​សេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​ប្រកាសផ្ទេរ និងចូលកាន់​ដំណែង រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា នៅទីស្តីកា​រក្រសួងធម្មកា​និងសាសនា។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បាន​ពាំនាំនូវកា​រផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច​តេ​ជោនាយ​ករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ​តជូនដល់អង្គពិ​ធីនូវក្តីនឹករលឹក និងបា​នកោត​សសើ​រដល់ ឯកឧត្តម ហ៊ឹម ឆែម ដែលបាន​ដឹកនាំស្ថាប័នកន្លងមកសម្រេ​ចបានលទ្ធផលគួរជាទីមោទនៈ តាមរយៈ សកម្មភាពនានា ​ការរៀបចំបង្កើតឲ្យមានកម្មវិធីជាច្រើន ក្នុងនោះកម្មវិធី នាទីព្រះពុទ្ធសា​សនាផ្សារ​ភ្ជាប់នឹងសង្គម និងកម្មវិធីទស្សនាទា​នព្រះពុទ្ធសាសនា បានសម្តែងធម្មទេសនា និងការអ​ប់​រំដល់ពុទ្ធបរិស័ទ ​មន្ត្រីរាជការ និស្សិត សិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំនានា ចូលរួមស្តាប់ និង​សាក​សួរ ដើម្បីបញ្ជ្រាបការអប់រំឲ្យផ្លូវចិត្តឲ្យមានការស្ងប់ស្ងាត់ល្អ រួមជាមួយនឹង​ការបណ្តុះ​បណ្តាល​តួ​នាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ អាចារ្យរិនី ខ្មែរផងដែរ ដោយបានធ្វើ​ការចាក់ផ្សាយ​តាម​ស្ថានី​យ៍​វិទ្យុ និងទូរទស្សន៍ រដ្ឋនិងឯកជន ផងដែរ ។

លោកជំទាវក៏បានបន្តទៀតថា ក្នុងស្ថានភាពបច្ចុប្បន្នដែលមានការឆ្លង និងរាតត្បាតដោយជំងឺកូវីដ-១៩ នៅទូទាំង ពិភពលោក ក៏បានឲ្យថ្នាក់ដឹ​កនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និងសាសនា ត្រូវ​យ​កចិត្តទុក្ខដាក់ខិតខំផ្សព្វផ្សាយ​ ឱ្យសាសនិក គ្រប់សាសនាទាំងអស់ចូលរួមបង្ការ ទប់ស្កាត់ ការរីករា​លដាលនៃជំងឺ Covid-19 តាមការណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រ​សួង​មហាផ្ទៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ