ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្ដម​ ម៉ែន វិបុល ទទួល​អំណោយ​ជាជែល(GEL) លាងដៃ​សម្លាប់មេរោគចំនួន​៨កេស ពី​ប្រ​ធាន​តំបន់សេដ្ឋកិច្ចពិ​សេសឈីលូ ក្រុងស្វាយរៀង
Thu,02 April 2020 (Time 12:05 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 69នាក់)

ខេត្តស្វា​យរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី​០២ ខែមេសា ឆ្នាំ២០២០នេះ​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញទទួលអំណោយជា​ជែល(GEL) លាងដៃសម្លាប់មេរោគចំនួន៨កេស ស្មើនឹង៣៨៤ដប នៅ​សាល​ប្រជុំរំដួល អគារ ក សាលាខេត្ត ដែលឧបត្ថម្ភដោយ​លោក ស៊ីង ប៉ាវគ័រ ប្រធានតំបន់​សេដ្ឋកិច្ច​ពិ​សេសឈីលូ ក្រុងស្វាយរៀង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវកា​រអរគុណចំពោះ​លោកប្រធាន​តំប​ន់សេដ្ឋកិច្ចពិសេសឈីលូ ដែលបានឧបត្ថម្ភជាជែលលាងដៃសម្លាប់មេរោគ សម្រាប់រដ្ឋបាល​ខេត្តប្រើ​ប្រាស់ក្នុងយុទ្ធ​នាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩​។

ជាមួយនេះ ឯកឧត្ដអភិបាលខេត្ត បាន​បញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជា​ខេត្តស្វាយរៀង​មិនទាន់មានអ្នកឆ្លង​ជំងឺកូវីត-១៩ ប៉ុន្តែរដ្ឋបាលខេត្ត គឺនៅតែបន្តយ​កចិត្តទុដាក់បំផុត ពង្រឹង​ការ​អនុវត្ត​ទាំងវិធានការការពារ និងវិធានការផ្សព្វផ្សាយ​អប់រំណែនាំដើម្បីបង្ការ ទប់ស្កាត់នូវ​ការឆ្លង​រាល​ដាល នៃជំងឺនេះ ហើយក្នុងកាលៈ​ទេសៈដែលរាជរដ្ឋាភិបាលក​ម្ពុជា ក៏ដូចជាខេត្តស្វាយរៀង កំពុង​អនុវត្តវិ​ធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩។អំណោយជាជែលលាងដៃ​របស់តំបន់​សេដ្ឋកិ​ច្ចពិសេសឈីលូនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថា ជែល ឬអាល់កុល នាពេល​បច្ចុប្បន្ន ប្រៀបបាន​ជាអាវុធការពារខ្លួនដូច្នេះដែរ ដែលឯកឧត្ដម​នឹងចាត់ចែង​ជែលនេះ​សម្រាប់​គាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ទាំងអស់តែម្ដង។

ទន្ទឹមនេះ ឯកឧត្ដមអភិបាល​ខេត្ត ក៏បានសម្ដែងនូវ​ការកោតសរសើរ​ចំពោះការរីក​ចម្រើនក្នុង​ដំណើ​រការវិនិយោគរបស់ក្រុមហ៊ុន​តំបន់សេដ្ឋកិច្ចពិសេ​សឈីលូ នាពេលកន្លងមក ដែលការរីកចម្រើនទាំ​ងនេះបានចូលរួមចំណែកយ៉ាង​ធំធេងក្នុងការបង្កើតការងារ​ធ្វើជាច្រើនកន្លែង សម្រាប់ប្រជាជន​ខេត្តស្វាយរៀង ធ្វើឲ្យជីវភាពរស់នៅរបស់ពួ​កគាត់មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (វីរៈបុរសជាតិ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (វីរៈបុរសជាតិ)

វីដែអូ