ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
នគរបាលខេត្តបាត់ដំបង ឃា​ត់ខ្លួនជនសង្ស័យ​បានចំនួន៣នាក់ ជាបន្តបន្ទាប់ពាក់ពន្ធ័ករ​ណីគ្រឿងញៀន
Wed,01 April 2020 (Time 05:32 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 550នាក់)

ខេត្តបាត់ដំបង៖​ដោយអនុវត្តតាម​ការនាំ​ពីឯកឧត្តមឧត្តម​សេនីយ៍ទោអ៊ុច សុខុន ស្នងការនៃស្នង​ការ​ដ្ឋាននគ​របាល​ខេត្តបាត់ដំបង និងដោយបា​នការ​សម្របសម្រួល​នីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះ​រាជអា​ជ្ញារង​នៃអយ្យការអមសាលាដំបូង​ខេត្តបាត់ដំបង និងមានការ​ការណែនាំរបស់លោក​ឧត្តម​សេនី​យ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរ​បាល​ស្រុកឯកភ្នំ កាលពីថ្ងៃ អង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២០ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុក បានជម្រុញដឹកនាំកម្លាំចុះ​បង្រ្កាបករណី​រក្សាទុកដោយខុសច្បាប់នូវសា​រធាតុញៀនចំនួន០១​ករណីក្នុងមូលដ្ឋានឃុំព្រែកខ្ពប ស្រុកឯក​ភ្នំ ដោ​យ​កម្លាំងផ្នែក​ជំនាញ​របស់នគរបាលស្រុក និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល​ព្រែកខ្ពប​ ចូលរួមអនុវ​ត្ត​ក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សចំ​នួន០២នាក់​ភេទ​ប្រុសភ្លាមៗ ហើយដោយ​បានការចូលរួម​សហការណ៍​ពីកម្លាំងនគរបាល នៃអធិការដ្ឋាន​នគរបាលក្រុងបាត់ដំបង ដែលមា​នលោកវរ​សេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានធ្វើកា​រឃាត់ខ្លួនម​នុស្សចំនួន​០១នាក់ ភេទប្រុសបន្ថែមទៀតសរុបចំនួន០៣​នាក់ ដែលជាជនសង័្សយក្នុងករណីនេះ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាកដែលត្រូវឃាត់ខ្លួនរួមមាន​៖
១- ឈ្មោះ ឆេង ធូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់​ដំបង។
២- ឈ្មោះ ទី វាសនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្ត​បាត់​ដំបង។
៣- ឈ្មោះ សុខ ស៊ីណាន ហៅ ព្រលិត ភេទប្រុ​ស អាយុ៤៤ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់​ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំប​ង។

វត្ថុតាងដកហូតបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ​ច្រកក្នុងថង់ផ្លាស្ទិច ពណ៌​សថ្លា សង្ស័យមា​នសារធាតុញៀនសរុបចំនួន០៧​ថង់។
-ថង់សម្រាប់ច្រករំ​លែកថ្នាំញៀនមួយចំនួន។
-ទូរស័ព្ទដៃចំនួន០២គ្រឿង។

ក្រោយធ្វើការសាកសួរស្រាវជ្រាវបច្ចុប្បន្នកម្លាំងនគរបាលស្រុកឯកភ្នំបានបញ្ជូនជនសង័្សយទាំង០៣នាក់ព្រមទាំងវត្ថុតាង​មកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បី​ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ