ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តម ជាវ តាយ ដឹក​នាំកិច្ចប្រ​ជុំគ​ណៈអភិ​បាលខេត្ត ប្រចាំ​ខែមីនា និង​កិច្ចប្រ​ជុំគ​​​ណៈ​បញ្ជា​ការ​ឯក​ភាពរដ្ឋបាលខេត្ត តាមរយៈវីដេអូ Confere​nce online
Wed,01 April 2020 (Time 04:23 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 559នាក់)

ខេត្តកំពត​៖ឯកឧត្តម ជាវ តាយ ​អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភា​ពរដ្ឋបាលខេត្ត បានក្រើ​នរំលឹកណែនាំ​ដល់អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ក្រៅពីស​ភាពការណ៍​រួម​ទាំង​ការងា​រសន្តិសុខសណ្តាប់​ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ត្រូវប​ង្កើន​កិច្ចបន្តខិ​តខំជំរុញ​ការតាម​ដាន និងក្តាប់រាល់​សភាពការណ៍រួមទូទៅឱ្យបា​នច្បាស់លាស់ ក៏ដូចជាកា​រវិលត្រឡប់​មកវិញ របស់​ប្រជា​ពលរដ្ឋចំណាកស្រុក​មករស់នៅក្នុង​មូលដ្ឋាន។

ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំគ​ណៈអភិបាលខេត្ត និងគ​ណៈបញ្ជាការឯក​ភាពរដ្ឋបា​លខេត្តតា​មរយៈ វីដេអូ Conference online ដែលមានការភ្ជាប់ប្រព័ន្ធរវាងអាជ្ញាធរក្រុង ស្រុក និងមន្ទី​រអង្គភា​ពជុំវិញខេត្ត ព្រមទាំងអង្គ​ភាពចំណុះសាលាខេត្ត នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២​០២០ នៅ​សាលប្រជុំ​សាលាខេត្ត​។

ជាមួយការ​តាមដានសភា​ពការណ៍ទូទៅឯកឧត្តមអភិបាលខេត្ត​ក៏បានណែនាំឱ្យមា​នការរួមដៃគ្នា​ខិតខំ​បន្តជំរុញ ការអប់​រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងការ ពង្រឹងស្មារតី​សតិអារម្មណ៍​ឱ្យ​មានការយ​កចិត្តទុកដាក់ខ្ពស់ និងជំនឿ​ទុកចិត្តចំពោះ​ចំណាត់ការរបស់​ប្រមុខរាជរដ្ឋា​ភិបាល​ស​ម្ដេច​តេ​ជោហ៊ុន សែន ក៏ដូចជាវិធានការអបរំផ្សព្វ​ផ្សាយរបស់ក្រសួងសុខា​ភិបាលដើម្បីការពារទប់​ស្កាត់​ជំងឺ​កូវីដ​១៩ កុំឲ្យ​មានការឆ្លង​រី​ករា​ល​ដាលក្នុ​ងស​ហគ​មន៍មូ​លដ្ឋាន។
ឯកឧត្តម​ ជាវ តាយ​ អភិបា​លខេត្ត ក៏បា​នបញ្ជាក់ទៀតថា បច្ចុប្បន្នស្របពេ​លដែលបញ្ហា​ជំងឺឆ្លងកូវីដ​១៩កំពុងរីករាលដាលជាសកល ការគ្រប់គ្រង​សភាពការណ៍រួមទូទៅ​គឺជាការងារសំខាន់​សម្រាប់​រដ្ឋបាលដែន​ដីក្នុង​ការយកចិត្តទុកដាក់គ្រប់​គ្រងឲ្យបានល្អ ពិសេសអាជ្ញាធរក្រុង ស្រុកត្រូវតែបង្កើន​ការជំរុញយកចិត្តទុក​ដាក់បន្តតាមដានសភាពការណ៍​បញ្ហាប្រឈមនានាក្នុងមូលដ្ឋាន​ពិសេសការ​ងារ​ប្រយុទ្ធទប់​ស្កាត់ការរីករាលដាលនៃជំងឺ ឆ្លងកូវីដ១៩នេះដែលជាជម្ងឺរាតត្បាតសកល។

ក្នុងនោះ​ឯកឧត្តម ក៏បានណែនាំផងដែរ ដល់កងកម្លាំងទាំងបី អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវបន្ត ខិតខំប្រឹងប្រែង តាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់ចូលស្រុករ​បស់បងប្អូនប្រជាព​លរដ្ឋដែលគាត់បាន​ធ្វើចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស ឬកន្លែងផ្សេងៗក្តី ត្រូវធ្វើកា​រផ្សព្វផ្សាយ​ណែនាំ អំពីវិធីការពារ និងទប់ស្កាត់អំពីបញ្ហា នៃការ រីករាលដាលនៃជំងឺ កូវីដ១៩ តាមការណែ​នាំរបស់ក្រសួងសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ