ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគ​ណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ពិនិត្យសេចក្តី​ព្រាងច្បាប់ គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន
Tue,31 March 2020 (Time 01:32 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 391នាក់)

រាជធានីភ្នំពេញ​៖នៅ​ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈ​រដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តី​ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

ក្នុងកិច្ចប្រជុំនោះដែលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា​មិនទាន់​មានច្បាប់គ្រប់​គ្រង​ប្រទេសជាតិ ក្នុងគ្រា​មានអាសន្ន​នៅឡើយនោះទេ​ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បី​ជាឧបក​រណ៍​ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជា​តិ ក្នុងគ្រា​មាន​អាសន្ន។

ជាមួយគ្នានោះសម្តេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យ​មាន​ការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់​ប្រជា​ពលរដ្ឋ និង​សេរីភាពនៃការបញ្ចេញមតិនោះឡើយ។ដូចគ្នានឹងប្រសាសន៍លើកឡើងរបស់សម្តេចតេ​ជោ នៅក្នុង​សន្និសីទសារព័ត៌មាន បន្ទាប់ពីការអញ្ជើញចូលរួមសម័យ​ប្រជុំពេញអង្គលើកទី៣៣ នីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ​សម្តេចតេជោបានបញ្ជាក់យ៉ាង​ដូច្នេះ «យើង​បានធ្វើ​សេចក្តី​ព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែង​ហេតុប្រុងប្រៀប។យើង​នឹងមានកា​របែងចែក​ថាអ្វីខ្លះ​ដែលត្រូវធ្វើ អ្វីខ្លះដែល​មិនត្រូវធ្វើ ហើយពេលនោះ​ដាក់ចេញវិធាន​ការ ​បិទទីតាំងសាធារណៈ និង​ឯកជនណាមួយ ដែលមា​នភាពចាំបាច់ដើម្បីឆ្លើយតប»។

សម្តេច​តេ​ជោ​បានបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់​គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានសអាសន្ន ត្រូវ​បាន​រៀប​ចំ​ដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ព្រមទាំងបានបញ្ជូនទៅបណ្តា ឧបនា​យក​រដ្ឋ​មន្ត្រីទាំងអស់ផងដែរ។តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា ​ការដាក់ប្រទេសឱ្យស្ថិត​នៅក្នុង​គ្រា​អាសន្ន គឺជាការអនុវ​ត្តតាមមាត្រា២២ នៅពេលដែលប្រ​ទេសជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ ដែល​មិន​អាចព្យាករណ៍បាន។ប៉ុន្តែទោះ​ជាយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញរបស់កម្ពុជា​ មិនបានចែងច្បាស់ និង​លម្អិត​អំពីអត្ថន័យ ឬសកម្មភាព ការដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។
​​មាត្រា២២ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈ​មមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទាន​ដំណឹងជាសា​ធារណៈ ដាក់ប្រទេសជាតិ​ស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិ​ឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។

សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា បន្ទាប់ពីពិនិត្យ​ក្នុងកិច្ចប្រជុំគណៈ​អចិន្ត្រៃយ៍គណៈ​រដ្ឋមន្ត្រីនៅ​ព្រឹកនេះ​រួចហើយ សេចក្តី​ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ន​នឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ច​ប្រជុំ​ពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅពេល​ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផង​ដែរ​ថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុ​ម័ត​ទៅលើសេចក្តីព្រាងច្បាប់មួយនេះ បន្ទាប់ពីគ​ណៈរដ្ឋមន្រ្តីធ្វើការ​ពិនិត្យសម្រេចហើយនោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ