អភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំង ដើម្បីត្រៀមសម្រាប់ពិនិត្យ និងព្យាបាល អ្នកមានជំងឺ Covid-19ខេត្តសៀមរាប៖រដ្ឋបាលខេត្តបានត្រៀមបម្រុងអគារ ដើម្បីការពិនិត្យព្យាបាល អ្នកមានជំងឺ Covid-19 មាន៤ទីតាំងបន្ថែមទៀត ដែលមានបន្ទប់សរុប១៤៣បន្ទប់ ស្មើ២៨៦គ្រែ ដែលទីតាំងទាំង៤ មានជាអាទិ៍ ៖-ទី១ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត មាន២៥បន្ទប់ ស្មើនឹង៥០គ្រែ-ទី២ អន្តេវាសិកដ្ឋាន ចំនួន២៨បន្ទប់ ស្មើរនឹង៥៦គ្រែ-ទី៣ ផ្ទះសំណាក់គ្រូបង្រៀន មាន៣០បន្ទប់ ស្មើនឹង៦០គ្រែ-ទី៤ សណ្ឋាគារញូរីវើសាយ មាន ៦០បន្ទប់ ស្មើនឹង ១២០គ្រែ។ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តសៀមរាប មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងត្រៀមសម្រាប់ការពិនិត្យ និងព្យាបាល នាព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដែលអមដំណើរដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត មន្ត្រីជំនាញមកពីមន្ទីរសុខាភិបាលខេត្ត អគ្គិសនីសៀមរាប រដ្ឋាករទឹកស្វយ័តសៀមរាប អភិបាលក្រុងសៀមរាប និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។បន្ទាប់ពីរាជរដ្ឋាភិបាលណែនាំដល់បណ្តារាជធានី ខេត្តនីមួយៗត្រៀមអគារមួយចំនួនដូចជា សណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ឱ្យរៀបចំធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ ក្រោយពីជំងឺកូវីដ១៩ បានរីករាលដាលជាបន្តបន្ទាប់នៅកម្ពុជា។ក្រៅពីការត្រៀមអគារទាំងនេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងភូមិឱ្យត្រួតពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបនឹងត្រឡប់មកពីក្រៅប្រទេស ដោយឱ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅផ្ទះ ហើយត្រូវឱ្យគាត់ធ្វើចត្តាឡីស័ក្កិ ដោយខ្លួនជាប្រចាំផងដែរ ជាពិសេសអាជ្ញាធរ និងមន្ត្រីសុខាភិបាលជំនាញនៅមូលដ្ឋានត្រូវអប់រំណែនាំ និងតាមដានសុខភាពពួកគាត់ជាប្រចាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (វីរៈបុរសជាតិ)
វីដែអូ